កីឡា

West Ham ប្រកាសអំពីការ បែកចែកផ្លូវគ្នា ជាមួយនឹងគ្រូបង្វឹក លោក Moyes

AFP

The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹប West Ham បានប្រកាសអំពីការ បែងចែកផ្លូវគ្នា ជាផ្លូវការហើយជាមួយនឹងគ្រូបង្វឹកលោក David Moyes ក្នុងពេលដែលកុងត្រា របស់គាត់នឹងត្រូវផុតកំណត់ ត្រឹមចុងរដូវកាលនេះ ។

ព័ត៌មាននេះបានធ្វើឡើង បន្ទាប់ពីមានដំណឹងលេចលឺជាច្រើន អំពីអនាគតរបស់លោក Moyes ហើយទីបំផុតក្លឹប West Ham ក៏ចេញមកធ្វើការប្រកាសជាផ្លូវការថា ក្រោយធ្វើការជាមួយគ្នា អស់រយៈពេល៤ឆ្នាំកន្លះមកនេះ ទីបំផុតកុងត្រារបស់លោក Moyes ក៏កៀកមកដល់ទីបញ្ចប់ហើយគ្មាន ការចរចាបន្តកុងត្រាថ្មី កើតឡើងនោះឡើយ។

ទោះបីជាយ៉ងណាក្តីលោក Moyes ធ្លាប់បាននិយាយកាលពីខែកុម្ភៈម្តង មកហើយថា លោកត្រូវបានផ្តល់កុងត្រាថ្មីដោយ West Ham ប៉ុន្តែបដិសេធ និងរងចាំការពិចារណា សិនរហូទដល់ចុងរដូវកាលនេះ ។

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top