កីឡា

អតីត​គ្រូ​ Real Madrid រូប​នេះ​នឹង​មក​ជំនួស​ David Moyes ដឹកនាំ​ West Ham ក្នុង​រដូវកាល​ក្រោយ​

លោក​ Julen Lopetegui អតីត​គ្រូបង្គោល​ក្លឹប​ Real Madrid នឹង​មក​ជំនួស​តំណែង​ លោក​ David Moyes អ្នកចាត់ការ​ក្លឹប​ West Ham United ចាប់​ពី​រដូវកាល​ក្រោយនេះ​តទៅ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

ការ​ចរចា​រវាង​លោក​ Lopetegui និង​ West Ham ជិត​ឈាន​មក​ដល់​ទី​បញ្ចប់​ហើយ​ដោយ​ លោក​ Lopetegui បាន​ព្រមព្រៀង​នឹង​សំណើ​របស់​ក្លឹប​អង់គ្លេស​នេះ​ហើយ​ដោយ​រង់​ចាំ​ដែល​ការ​ចុះ​ហត្ថលេខា​ប៉ុណ្ណោះ​ព្រោះ​នៅ​បន្ត​ការ​ចរចា​ត្រង់​ចំណុច​ស៊ី​ជម្រៅ​មួយ​ចំនួន​។
អតីត​គ្រូបង្គោល​ Real Madrid រូប​នេះ​ធ្លាប់​ចរចា​ជា​មួយ​ក្លឹប​ចំនួន​ដូច​ជា​ AC Milan និង​ក្លឹប​ Bayern Munich ប៉ុន្តែ​លោក​សម្រេច​ជ្រើស​យក​ការ​ដឹកនាំ​នៅ​ Premier League ជា​អាទិភាព​។

លោក​ Lopetegui មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប​ និង​ក្រុម​ជម្រើស​ជាតិ​មួយ​ចំនួន​ដោយ​ លោក​ធ្លាប់​ដឹកនាំ​ ក្លឹប​ Rayo Vallecano ក្លឹប​ Real Madrid Castilla ក្លឹប​ Porto ក្លឹប​ Real Madrid ក្លឹប​ Sevilla និង​ក្លឹប​ Wolves។ លោក​ក៏​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ផង​ដែរ​។

លោក​មក​ដឹកនាំ​ជំនួស​ David Moyes ខណៈ​ពេល​ដែល​អ្នកចាត់ការ​ West Ham ខណៈ​ក្លឹប​នេះ​ធ្លាក់​ទម្រង់​លេង​ដោយ​នៅ​ខណៈ​នេះ​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​៩ ក្នុង​តារាង​ប្រកួត​ Premier Leaegue៕​

Most Popular

To Top