The Goal ថ្ងៃនេះបានសរសេរថា អតីតវិរៈបុរស របស់ក្លឹបបិសាចក្រហម Man UTD គឺលោក Wayne Rooney នឹងត្រៀមខ្លួនចាប់យក អាជីពជាគ្រូបង្វឹកសាជាថ្មី ទោះបីជាធ្លាប់បរាជ័យ នាពេលកន្លងមកក្តី។
លោក Rooney ត្រូវបានក្លឹប Birmingham City បណ្តេញចេញក្រោយ មិនអាចបង្ហាញលទ្ធផលគួរជាទី
គាប់ចិត្តបាន ហើយពេលនេះក្លឹប Plymouth Argyle ដែលកំពុងស្វែងរកគ្រូបង្វឹកថ្មី នោះទំនងជាផ្តល់ឳកាសនេះ ទៅឲ្យបុរសជនជាតិ អង់គ្លេសរូបនេះ ។
គួរឲ្យដឹងដែរថា Rooney ធ្លាប់បានធ្វើការ ដឹកនាំក្លឹប Birmingham City កាលពីពេលចុងក្រោយនោះ បានត្រឹមតែ១៥ប្រកួតប៉ុណ្ណោះក៏ត្រូវប្រធានក្លឹប សម្រេចចិត្តផ្តាច់កុងត្រាតែម្តង ៕
ប្រែសម្រួល៖ស៊ុនលី