អាហ្សង់ទីន៖ ថ្នាក់ដឹកនាំប្រទេសអាហ្សង់ទីនបានសុំទោសប្រទេសបារាំងជាផ្លូវការ បន្ទាប់ពីអនុប្រធានាធិបតីអាហ្សង់ទីនបានហៅប្រទេសអ៊ឺរ៉ុបថា អាណានិគមនិយម និងមនុស្សលាក់ពុតពាក់ព័ន្ធទៅនឹងការស្រែកច្រៀងអបអរសាទររបស់កីឡាករបាល់ទាត់ខ្លួនដែលមានន័យជេរប្រមាថ ប្រកាន់ពូជសាសន៍ និងរើសអើងលើក្រុមកីឡាករបាល់ទាត់បារាំង។
ការិយាល័យប្រធានាធិបតី លោក Javier Milei បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅ
ស្ថានទូតបារាំងដើម្បីពន្យល់ថា សេចក្តីថ្លែងការណ៍ខឹងសម្បាររបស់លោកស្រី Victoria Villarruel នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានធ្វើឡើងក្នុងសមត្ថភាពផ្ទាល់ខ្លួនរបស់លោកស្រី បន្ទាប់ពីក្រុមកីឡាករបារាំងចោទ
ប្រកាន់ក្រុមបាល់ទាត់អាហ្សង់ទីនច្រៀងបង្កប់ន័យប្រកាន់ពូជសាសន៍ និងរើសអើងលើក្រុមបារំាំង។
កាលពីពេលថ្មីៗនេះ FIFA បានប្រកាសពីការស៊ើបអង្កេតលើការស្រែកច្រៀងដោយកីឡាករអាហ្សង់ទីន រួមទាំង Chelseaនិងខ្សែបម្រើអាហ្សង់ទីន Enzo Fernandez អាយុ ២៣ ឆ្នាំ បន្ទាប់ពីពួកគេបានឈ្នះពានរង្វាន់ Copa America ។
ការស្រែកច្រៀងនេះជាវីដេអូផ្សាយផ្ទាល់នឹងបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយកីឡាករ Fernandez ចេញពីឡានក្រុងរបស់ក្រុម បន្ទាប់ពីជ័យជម្នះ Copa លើប្រទេសកូឡុំប៊ីក្នុងទីក្រុង Miami កាលពីថ្ងៃអាទិត្យ។
បទចម្រៀងនេះមានគោលដៅលើខ្សែប្រយុទ្ធឆ្នើមរបស់បារាំង Kylian Mbappe ក្នុងចំណោមកីឡាករផ្សេងទៀត
ដោយមានពាក្យការប្រមាថ ប្រកាន់ពូលសាសន៍ និងការប្រមាថការស្រលាញ់ភេទដូចគ្នា។
ចំណែកកីឡាករខ្សែបម្រើអាហ្សង់ទីន Fernandez បានសុំទោស ប៉ុន្តែក្លិប Chelsea របស់លោកបានចាប់ផ្តើមនីតិវិធីវិន័យផ្ទៃក្នុងជាមួយនឹងលោក បន្ទាប់ពីសហព័ន្ធបាល់ទាត់បារាំង (FFF)បានប្តឹងទៅ FIFA ។