អេស្ប៉ាញ៖ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ លោក Alvaro Morata និងអនុប្រធានក្រុមលោក Rodri អាចត្រូវហាមប្រាមមិនឲ្យចូលរួមការប្រកួតចំនួន ២ប្រកួត ចំពោះការច្រៀងបទចម្រៀងមិនសមរម្យរបស់ពួកគេអំពី Gibraltar នៅពេលក្រុមនេះបានប្រារព្ធពិធីអបអរសាទរការលើកពានរង្វាន់ Euro 2024 នាពេលថ្មីៗនេះ។
ចំពេលបរិយាកាសរីករាយជាមួយអ្នកគាំទ្រនៅទីលាន Cibeles ទីក្រុង Madrid កាលពីថ្ងៃទី១៥ ខែកក្កដា កីឡាករ Morata និងកីឡាករ Rodri បានស្រែកថា “It’s Spanish, Gibraltar is Spanish” នៅក្នុងពិធីជប់លៀងដែលនាំឲ្យមានភាពចម្រូងចម្រាសប៉ះពាល់អារម្មណ៍ដល់ Gibraltar ។
សមាគមកីឡាបាល់ទាត់ Gibraltar (GFA) បានដាក់ពាក្យបណ្តឹងទៅ UEFA ហើយ UEFA ក៏បានបើកការស៊ើបអង្កេតលើហេតុការណ៍នេះ ដូច្នេះកីឡាករ Morata និងកីឡាករ Rodri អាចនឹងត្រូវជាប់បម្រាម ២ ប្រកួត
ប្រសិនបើ UEFA រកឃើញការបំពានលើការនិយាយសម្តីមែន។
ប្រសិនបើកីឡាករ Morata និងកីឡាករ Rodri ត្រូវព្យួរមែននោះ កីឡាករទំាង២ នឹងខកខានការប្រកួត២
ប្រកួតរបស់អេស្ប៉ាញក្នុងវគ្គចែកពូល Nations League នាខែកញ្ញា សម្រាប់ការប្រកួតជាមួយនឹង ស៊ែប៊ី
និងមួយប្រកួតទៀតជាមួយនឹងស្វីស។
កីឡាករ Morata ជាប្រធានក្រុម និងជាគ្រូបង្វឹក Luis de la Fuente ជាជម្រើសទីមួយក្នុងតំណែងខ្សែប្រយុទ្ធ
ខណៈអនុប្រធានក្រុម Rodri ជាកីឡាករស្ថិតនៅតំបន់កណ្តាល ហើយអ្នកទាំង២ នាក់មានឈ្មោះជាកីឡាករល្អបំផុតប្រចាំEuro 2024៕