ថៃ៖ក្រុមកីឡាអូឡាំពិកប្រទេសថៃ បានធ្វើការផ្លាស់ប្តូរ ឯកសណ្ឋានរបស់ខ្លួនភ្លាម បន្ទាប់ពីការ រចនាម៉ូដសម្លៀកបំពាក់ដំបូង របស់ក្រុមកីឡាប្រទេសនេះត្រូវបានរង ការរិះគន់ពីប្រជាជនថៃថា មិន សូវទាក់ទាញ និងចាប់អារម្មណ៍ខ្លាំងជាងប្រទេស ដទៃទៀតដែលចូលរួមព្រឹត្តិការណ៍ អូឡាំពិកទីក្រុងប៉ារីសនៅប្រទេសបារាំង។
គណៈកម្មាធិការជាតិអូឡាំពិកថៃ (NOCT) បានសម្រេចចិត្តផ្លាស់ប្តូរ សម្លៀកបំពាក់ មុនពេលពិធីបើកនៅទីក្រុង ប៉ារីសនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។ ឯកសណ្ឋានថ្មីមួយក្នុងចំណោមឯកសណ្ឋានទាំង ៤ នោះ គឺមានអាវពណ៌ខៀវងងឹតមានឆ្នូត បញ្ឈរពណ៌ក្រហមចុះក្រោមកណ្តាល ហើយសម្លៀកបំពាក់នេះយក លំនាំដែលបំផុសគំនិត ដោយការរចនាគ្រឿងស្មូន Ban Chiang បង្កើតឡើងដោយក្រុមហ៊ុនផលិតឧបករណ៍កីឡា Grand Sports និង ៤ ផ្សេងទៀត ។
យោងតាមកាសែត Bangkok Post បានប្រាប់ឲ្យដឹងថា ឯកសណ្ឋានពាក់ថតរូបដោយកីឡាការិនីវាយសីឆ្នើមថៃ Sapsiree Taerattanachai ។ អ្នកទស្សនាជាច្រើនក្នុងប្រទេសបានរិះគន់ឯកសណ្ឋាននេះថា មិនស្អាត។ មតិខ្លះបាននិយាយថា សម្លៀកបំពាក់នេះមាន លក្ខណៈស្រដៀងនឹងសម្លៀក បំពាក់របស់មន្ត្រី មូលដ្ឋានក្នុងការប្រជុំរដ្ឋបាល ហើយខ្វះស្មារតីប្រកួត ប្រជែងអូឡាំពិក ។
នាយករដ្ឋមន្ត្រីថៃ Srettha Thavisin បានឆ្លើយតបថា អ្នកទស្សនា គួរគោរពអ្នកច្នៃម៉ូដ ព្រោះសម្រស់ជាកម្មវត្ថុ របស់បុគ្គលម្នាក់ៗ ។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បាននិយាយថា សម្លៀកបំពាក់នេះមាន គោលបំណង លើកកម្ពស់ថាមពលរបស់ប្រទេសថៃ ដែលផលិតដោយប្រើបច្ចេកវិទ្យា មិន ប៉ះពាល់ដល់បរិស្ថានជាមួយនឹង ក្រណាត់កែច្នៃពីដបប្លាស្ទិក។
ម៉ូដរបស់ក្រុមអូឡាំពិកឆ្នាំនេះ ត្រូវបានអ្នកទស្សនាចាប់ អារម្មណ៍មុនពិធីបើក។ ប្រទេសមួយក្នុងចំណោម ប្រទេសដែលត្រូវបានគេសរសើរ ចំពោះឯកសណ្ឋានរបស់ខ្លួន គឺម៉ុងហ្គោលី ដែលរូបរាង របស់វាមានសម្លៀកបំពាក់ ប្រពៃណីជាមួយនឹងការប៉ាក់យ៉ាងទាន់សម័យ នៃអណ្តាតភ្លើង ជានិមិត្តសញ្ញា អូឡាំពិក និងរូបភាពទេវកថា ក្នុងប្រទេសរបស់ពួកគេ។
ព្រឹត្តិការណ៍អូឡាំពិកនឹងប្រព្រឹត្ត ទៅនៅទីក្រុងប៉ារីសចាប់ពីថ្ងៃទី ២៦ ខែកក្កដាដល់ថ្ងៃទី ១១ ខែសីហាដោយមាន អត្តពលិកចំនួន ១០,៦៧២ នាក់មកពី ១៩៦ ប្រទេសចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍មាន ៣៩២ វិញ្ញាសា លើ ៣២ ប្រភេទកីឡា។ នេះជាលើកទី៣ហើយ ដែលបារាំងបានធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក បន្ទាប់ពីឆ្នាំ ១៩០០ និង ១៩២៤ ៕