យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានធ្វើការកំណត់ត្រាថ្មី
ក្នុងការលក់ឈុតឯកសណ្ឋានសម្រាប់រដូវកាល២០២៤-២០២៥ នៅក្នុងយុទ្ធនាការលក់សំភារៈរបស់ខ្ឡយនត្រៀមរដូវកាលថ្មីខាងមុខនេះ។
ឈុតពណ៍ខៀវថ្មីដែលផលតិដោយAdidas ត្រូវបានដាក់បង្ហាញនិងលក់ជាផ្លូវការនៅក្នុងសប្តាហ៍នេះហើយមិនបានប៉ុន្មានថ្ងៃផង ក្លឹបបានបំបែកកំណត់ត្រាលក់ទាំងដែលវាមានតម្លៃថ្លៃក្តី។
គួរឲ្យដឹងដែរថាអ្នកគាំទ្របានសរសើរមិនដាច់ពីមាត់អំពីភាពស្រស់ស្អាតនិងទាក់ទាញរបស់ឈុតមួយនេះហើយបានអះអាងថាទោះបីជាថ្លៃបន្តិច១១០ផោនក្នុងមួយមួយឈុតតែពួកគេពេញចិត្តក្នុងការចាយលុយទិញនិងទទួលស្គាល់ថាវាជាឈុតស្អាតដាច់គេ ក្នុងចំណោមឈុតជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
ប្រែសម្រួល៖ស៊ុនលី