កីឡា

មកស្គាល់ក្រុមអត្តពលិក ដែលជាកូនមហាសេដ្ឋីចូលរួមការប្រកួតកីឡាអូឡាំពិកនៅបារាំង

បារាំង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កូនប្រសាររបស់លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft និងលោក Nayel Nassar កូនស្រីរបស់មហាសេដ្ឋីប្រេង Terrence Pegula គឺនាង Jessica ស្ថិតក្នុងចំណោមកូនរបស់មហាសេដ្ឋីដែលចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំនេះនៅទីក្រុងប៉ារីស។

យោងតាមគេហទំព័រ Business Insider បានឲ្យដឹងថា លោក Nassar បានរៀបការជាមួយកូនស្រីច្បងរបស់
លោក Bill Gates គឺអ្នកនាង Jennifer នឹងបង្ហាញខ្លួនក្នុងកីឡាអូឡាំពិកជាលើកទី២ក្នុងឆ្នាំនេះ បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២៤ លើវិញ្ញាសាសេះលោតក្នុងព្រឹត្តិការណ៍កីឡាឆ្នាំ ២០២០របស់ក្រុមអេហ្ស៊ីប។

នាង Jessica Pegula បានត្រឡប់ចូលរួមអូឡាំពិកវិញនៅអាយុ ៣០ ឆ្នាំតំណាងឲ្យក្រុមអាមេរិកលើប្រភេទកីឡា
វាយកូនបាល់ បន្ទាប់ពីបានប្រកួត Games 2020 ។ ឆ្នាំ ២០២២ នាងជាប់ចំណាត់ថ្នាក់លេខ ៣ នៅលើពិភពលោក
ដោយទទួលបានពានរង្វាន់ឯកត្តជនចំនួន ៥ និង ៧ដងក្នុងកម្មវិធី WTA Tour រួមទាំងពានរង្វាន់ WTA 1000 ចំនួន ២ នៅប្រភេទនីមួយៗ។ នាង Jessica គឺជាកូនស្រីរបស់ Terrence Pegula និងប្រពន្ធទីពីររបស់លោក Kim Pegula ។ Terrence Pegula ជាស្ថាបនិកក្រុមហ៊ុនប្រេង និងឧស្ម័ន East Resources ក្នុងឆ្នាំ ១៩៨៣ ។

នាង Emma Navarro អាយុ ២៣ ឆ្នាំជាមហាសេដ្ឋីស្នងមរតកម្នាក់ទៀតតំណាងឲ្យក្រុមកីឡាអាមេរិក ប្រភេទកីឡាវាយកូនបាល់។ នាងទទួលបានចំណាត់ថ្នាក់អាជីពជាឯកត្តជន WTA លេខ ១៥ និងចំណាត់ថ្នាក់លេខ ១២០ ខែមិថុនា ឆ្នាំ ២០២៤ ហើយបានបង្កើតព័ត៌មានកាលពីដើមខែកក្កដាដោយឈានទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ Wimbledon ដោយផ្តួលកីឡាការិនីលេខ ២ ពិភពលោក Coco Gauff ។

ឪពុករបស់នាង លោក Ben Navarro ជាអតីតអនុប្រធាន Citigroup ដែលបានបង្កើត Sherman Financial Group ក្នុងឆ្នាំ ១៩៩៨ ៕

Most Popular

To Top