ទីក្រុងប៉ារីស៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្បួនដង្ហែរទូកជាប្រវត្តិសាស្ត្រចុះតាមដងទន្លេ Seine បានចាប់ផ្តើមការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីសជាមួយនឹងភាពអស្ចារ្យរបស់បារាំងកាលពីថ្ងៃសុក្រ ខណៈដែលទីក្រុងនៃពន្លឺបានស្វាគមន៍អត្តពលិកដ៏អស្ចារ្យបំផុតរបស់ពិភពលោកសម្រាប់ការប្រកួតកីឡាដ៏អស្ចារ្យ។
ការសម្តែងដោយតារាចម្រៀង នាង Celine Dion នៅកន្លែងគោមអូឡាំពិកដែលឆេះឡើងលើមេឃពេលយប់
ដោយប៉ាឡុង ខ្យល់ក្តៅ និងពន្លឺភ្លើង Eiffel Tower ដ៏ភ្លឺស្វាងបានធ្វើឲ្យវាំងននធ្លាក់ចុះនៅលើការប្រារព្ធពិធីរយៈពេល ៤ ម៉ោងនៃវប្បធម៌ ប្រវត្តិសាស្ត្រ និងសិល្បៈបារាំង។
ភ្លៀងធ្លាក់យ៉ាងខ្លាំង មនុស្សប្រហែល ៣០០ ,០០០ នាក់បានតម្រង់ជួរច្រាំងទន្លេដើម្បីអបអរសាទរក្រុកីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិដែលដឹកអ្នកប្រកួតឆ្លងកាត់ទេសភាពនៃទីក្រុងដូចជា Eiffel Tower ដែលមានកងរង្វង់អូឡាំពិកចំនួន៥ នៅត្រង់ Louvre និង Notre Dame ។
ការបង្ហាញមហិច្ឆតាដ៏អស្ចារ្យនេះជាលើកទីមួយហើយដែលពិធីបើកកីឡាអូឡាំពិកត្រូវបានរៀបចំឡើងនៅខាងក្រៅពហុកីឡដ្ឋានធំ ដែលធ្វើឲ្យវាក្លាយជាការសម្ពោធដ៏ធំបំផុតមិនធ្លាប់មានសម្រាប់ “កម្មវិធីដ៏អស្ចារ្យបំផុតនៅលើផែនដី”។
ទោះបីមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ ក៏អ្នកទស្សនា ភ្ញៀងពិសេស “VIPs” និងក្រុមអត្តពលិក នៅតែវបន្តទស្សនាក្បួនដង្ហែនេះរហូត។ ប៉ុន្តែអ្នកទស្សនាខ្លះទៀតមិនសូវមានការព្រួយបារម្ភអំពីភ្លៀងធ្លាក់ខ្លាំងនៅលើក្បួនដង្ហែនោះទេ ដោយអ្នកខ្លះទៀតបានចាកចេញពីពិធីមុនគេដើម្បីស្វែងរកជម្រកភ្លៀង។
ពិធីនេះបានសង្កត់ធ្ងន់លើការរួមគ្នា និងការរួបរួមនៅលើពិភពលោក បន្ទាប់ពីទទួលរងនូវសង្គ្រាម ការសម្លាប់រង្គាល និងការបះបោរនយោបាយ ចាប់តាំងពីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូដែលបានពន្យារពេលដោយ Covid-19៕