យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបអ្នកមានបារាំង PSG ទីបំផុតគឺអាចធ្វើបានសម្រេចក្នុងការនាំយកកីឡាករខ្សែបម្រើប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹប Benfica ហើយ។
កីឡាករ Joao Neves ដែលមានវ័យទើបតែ១៩ឆ្នាំជឿជាក់ថានឹងត្រូវគេប្រកាសជាផ្លូវការចូលរួមក្លឹប PSG នៅសប្តាហ៍នេះហើយបើមិនមានអ្វីប្រែប្រួលទេនោះ។
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ Neves បានក្លាយទៅជាគោលដៅចង់បានជាច្រើនដោយក្លឹបធំៗនៅអឺរ៉ុបហើយក្នុងនោះជាពិសេសបិសាចក្រហម Man UTD ប៉ុន្តែនៅនាទីចុងក្រោយនេះ PSG បានឆក់យកឪកាសបូករួមនឹងកញ្ចប់លុយធំផងធ្វើបានជោគជ័យនាំយកកីឡាករ Neves មករួមក្លឹបនៅរដូវកាលក្រោយ៕
ប្រែសម្រួល៖ ស៊ុនលី
