កីឡា

កុងត្រាចូលរួមក្លឹប Genoa និងអ្នកចាំទី David de Geaបរាជ័យ ដោយសារប្រាក់កម្រៃ

AFP

យោងតាមការចេញ ផ្សាយរបស់ The Goal បានឲ្យដឹងថា អតិតអ្នកចាំទី ក្លឹបបិសាចក្រហម Man UTD កីឡាករ David De Gea ដែលកំពុងស្វែងរកក្លឹបថ្មី ធ្វើការនោះបែរ ជាត្រូវបានរងការបរាជ័យ ក្នុងការព្យាយាមចុងក្រោយ ទៅចូលរួមក្លឹប Genoa ។

កីឡាករអេស្បាញវ័យ៣៣ឆ្នាំរូបនេះ នឹងអាចផ្ទេរទៅចូលរួមក្លឹប នៅលីគកំពូលអ៊ីតាលី Serie A បានទៅហើយប៉ុន្តែ ដោយសារតែការរំពឹងទុក នៃប្រាក់កម្រៃ ហាក់ដូចជាមិនមានភាព ច្បាស់លាស់ទើបធ្វើឲ្យការចរចាគ្នាមិនសម្រេចបាន។

ការរងចាំចូលរួមប្រកួតជាមួយ នឹងក្លឹបថ្មីអស់រយៈពេលជាង ១ឆ្នាំមកនេះ ត្រូវរលាយសាបសូន្យទៅវិញ ទោះបីជាធ្លាប់មានឈ្មោះ ជាអ្នកចាំទីល្អជាងគេបំផុត លើពិភពលោកកាល ពីពេលនៅជាមួយនឹង ក្លឹបបិសាចក្រហម Man UTD ក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top