យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាគ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD បានចេញមកបញ្ជាកអំពីផែនការចរចានាំយកកីឡាករចំណូលថ្មីមករួមក្លឹបនៅរដូវក្តៅនេះ។
មកទល់ពេលនេះក្លឹបបិសាចក្រហម Man UTD បានជោគជ័យក្នុងការផ្ទេរកីឡាករចំណូលថ្មីចំនួន ២រូបរួចមកហើយដែលក្នុងនោះមានទាំងកីឡាករខ្សែការពារវ័យក្មេង Leny Yoro ពីក្លឹបបារាំង Lille និងកីឡាករខ្សែប្រយុទ្ធហូឡង់ Joshua Zirkee ពីក្លឹប Bologna ។
ទោះបីជាយ៉ាងណាក្តីគ្រូបង្វឹកហូឡង់រូបនេះ បានអះអាងថាក្លឹបនៅរងចាំបន្តិចរហូតដល់ឳកាស និងពេលវេលាដ៏ល្អមួយមកដល់នោះក្លឹបនឹងធ្វើការចរចានាំយកកីឡាករចំណូលថ្មីម្នាក់ទៀតមករួមក្លឹបបន្ថែមទៀត៕
ប្រែសម្រួល៖ ស៊ុនលី