កីឡា

Aston Villa នឹងបន្តធ្វើការរងចាំការសម្រេចចិត្តរបស់ AT Madrid

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបអង់គ្លេស Aston Villa នៅតែបន្តចិញ្ចឹមចិត្តក្នុងការចុះហត្ថលេខាកីឡាករ Joao Felix នៅរដូវក្តៅនេះដដែលប៉ុន្តែសង្ឃឹមថាក្លឹប AT Madrid នឹងទំលាក់ថ្លៃបន្តិច។

ក្លឹប AT Madrid ត្រូវបានគេដឹងថាពិតជាមានបំណងក្នុងការលក់ចេញកីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់រូបនេះនៅរដូវក្តៅនេះពិតមែនជាពិសេសបន្ទាប់ពីបានសម្រេចចិត្តទិញបានយកកីឡាករ Julian Alvarez ពីក្លឹប Man City ក្នុងតម្លៃខ្លួន ៨២លានផោន។

ទោះបីជាយ៉ាងក្តីកីឡាករ Felix រូបនេះបានបង្ហាញខ្លួនឡើងវិញសាជាថ្មីបានប៉ុន្មានប្រកួតដែរនៅក្នុងការប្រកួតមិត្តភាបបើករដូវកាលនេះក្រោយពេលដែលបានធ្លាក់ចេញពីបញ្ជី ១១នាក់ ដំបូងក្រោមការដឹកនាំរបស់លោក Diego Simeone កាលពីពេលកន្លងមក៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top