កីឡា

ក្រុមអត្តពលិកអូឡាំពិកចិនឈ្នះមេដាយមាស ៣៩គ្រឿង ឈរកំពូលតារាងមេដាយនៃកីឡាអូឡាំពិកទីក្រុងប៉ារីស ២០២៤

បារាំង៖ ក្រុមកីឡាករ-កីឡាការិនីអូឡាំពិកប្រទេសចិនដណ្តើមបានមេដាយមាសបានរហូតដល់ចំនួន ៣៩គ្រឿង ឈរកំពូលតារាងមេដាយ ខណៈក្រុមអត្តពលិកអូឡាំពិកអាមេរិកដណ្តើមបានមេដាយមាសចំនួន ៣៨គ្រឿង ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ២០២៤ នៅប្រទេសបារាំង យោងតាមការចេញផ្សាយពីគេហទំព័រ Olympics។

ក្រុមកីឡាករ-កីឡាការិនីអូឡាំពិករបស់ប្រទេសចិនដណ្តើមបានមេដាយចំនួន ៩០គ្រឿង ក្នុងនោះមេដាយមាស ៣៩គ្រឿង មេដាយប្រាក់ ២៧គ្រឿង និងមេដាយសំរិទ្ធ ២៤ គ្រឿងឈរកំពូលតារាងមេដាយកីឡាអូឡាំពិក ខណៈក្រុមកីឡាករ-កីឡាការិនីអូឡាំពិកអាមេរិកដណ្តើមបានមេដាយចំនួន ១២២គ្រឿង ក្នុងនោះមេដាយមាស ៣៨គ្រឿង មេដាយប្រាក់ ៤២គ្រឿង និងមេដាយសំរិទ្ធ ៤២គ្រឿង។

ចំណែកក្រុមកីឡាករ-កីឡាការិនីអូឡាំពិកអូស្រ្តាលីដណ្តើមបានមេដាយចំនួន ៥០គ្រឿង ក្នុងនោះមេដាយមាស ១៨គ្រឿង មេដាយប្រាក់ ១៨គ្រឿង និងមេដាយសំរិទ្ធ ១៤គ្រឿង ក្រុមកីឡាករ-កីឡាការិនីអូឡាំពិកជប៉ុនដណ្តើមបានមេដាយចំនួន ៤៣គ្រឿង ក្នុងនោះមេដាយមាស ១៨គ្រឿង មេដាយប្រាក់ ១២គ្រឿង និងមេដាយសំរិទ្ធ ១៣គ្រឿង និងក្រុមកីឡាករ-កីឡាការិនីអូឡាំពិកផ្ទះម្ចាស់បារាំងដណ្តើមបានមេដាយចំនួន ៦២គ្រឿង ក្នុងនោះមេដាយមាស ១៦គ្រឿង មេដាយប្រាក់ ២៤គ្រឿង និងមេដាយសំរិទ្ធ ២២ គ្រឿង

សម្រាប់ក្រុមអត្តពលិកអូឡាំពិកចក្រភពអង់គ្លេសដណ្តើមបានមេដាយចំនួន ៦៣គ្រឿង ក្នុងនោះមេដាយមាស ១៤គ្រឿង មេដាយប្រាក់ ២២គ្រឿង និងមេដាយសំរិទ្ធ ២៧គ្រឿង ក្រុមអត្តពលិកអូឡាំពិកកូរ៉េដណ្តើមបានមេដាយចំនួន ៣០គ្រឿង ក្នុងនោះមេដាយមាស ១៣គ្រឿង មេដាយប្រាក់ ៨គ្រឿង និងមេដាយសំរិទ្ធ ៩គ្រឿង និងក្រុមអត្តពលិកអូឡាំពិកហូឡង់ដណ្តើមបានមេដាយចំនួន ៣២គ្រឿង ក្នុងនោះមេដាយមាស ១៣គ្រឿង មេដាយប្រាក់ ៧គ្រឿង និងមេដាយសំរិទ្ធ ១២គ្រឿង៕

Most Popular

To Top