ភ្នំពេញ៖ កីឡាករកីឡាតេក្វាន់ដូ ITF កម្ពុជា រូបដណ្តើមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសាមេគុន និងមួយគ្រឿងទៀតមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី១០ នៅប្រទេសឥណ្ឌាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។
កីឡាករតេក្វាន់ដូ ITF តាំង សៀ សុង ឈ្នះបានមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសាមេគុន ក្រោយពីចាញ់កីឡាករកូរ៉េនាវគ្គផ្តាច់ព្រ័ត្រ ចំណែកកីឡាករតេក្វាន់ដូ ITF សម្បិត្ត សុវណ្ណរ៉េន ឈ្នះមេដាយសំរិទ្ធ ចាញ់កីឡាករកូរ៉េដែរ។
សម្រាប់ថ្ងៃដំបូងនេះ កម្ពុជាប្រកួតលើវិញ្ញាសាមេគុន ហើយកម្ពុជានៅសល់កីឡាករចំនួន ៥រូបទៀត ដែលនិងត្រូវប្រកួតបន្តនាថ្ងៃដដែល គឺកីឡាករ ស៊ុ គង់ហេង , ម៉េត សុខ មាន, សុខ ស៊ូណាម ប៊ូនចាន់ថារ៉ាត់ និង កីឡាករ ឃឿន ប៊ុនឡុង។
ជម្រើសជាតិតេក្វាន់ដូ ITF បានបញ្ជូនកីឡាករ-កីឡាការិនីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ីលើកទី១០នេះមានចំនួន ២៧រូប ក្នុងនោះប្រធានប្រតិភូ មន្រ្តីអាជ្ញាកណ្ដាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីផងដែរ។ ក្រុមអត្តពលិកនឹងចេញដំណើរនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ រួចនឹងត្រឡប់មកកម្ពុជាវិញថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤៕
ដោយ៖ លី ភីលីព