អាល្លឺម៉ង់ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកចាំទីជម្រើសជាតិអាល្លឺម៉ង់ លោក Manuel Neuer ដែលជាម្ចាស់ជើងឯក World Cup 2014 បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ អន្តរជាតិ កាលពីថ្ងៃពុធក្នុងអាយុ ៣៨ ឆ្នាំ ។
លោក Neuer ជើងចាស់របស់ក្លិន Bayern Munich លេងបាន ១២៤ ប្រកួត សម្រាប់ប្រទេសអាល្លឺម៉ង់ ដោយដឹកនាំប្រទេស របស់លោកចំនួន ៦១ ដង។ ការបង្ហាញខ្លួនចុងក្រោយរបស់លោក សម្រាប់ការប្រកួតចាញ់ ក្រុមម្ចាស់ជើងឯក អេស្ប៉ាញនៅ Euro 2024 វគ្គ ៨ ក្រុមចុងក្រោយ។
លោក Neuer បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមថា ទោះបីជាលោកត្រូវ បានឲ្យលោកលេង រហូតដល់ការប្រកួត បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ប៉ុន្តែលោកត្រូវបានជឿជាក់ថា នេះជាពេលវេលា ដ៏ត្រឹមត្រូវដើម្បីបោះជំហានទៅមុខទៀត ។
លោកបានបង្ហាញខ្លួន នៅ World Cup 2014 នៅប្រទេសប្រេស៊ីល ហើយត្រូវបានគេដាក់ឈ្មោះថា ជាអ្នកចាំទីល្អបំផុត ប្រចាំការប្រកួត ខណៈអាល្លឺម៉ង់ បានឈ្នះពានរង្វាន់ជាលើកទី៤ ។ លោកNeuer បានបង្ហាញថា លោកបានធ្វើ សេចក្តីប្រកាស បន្ទាប់ពីការពិភាក្សា ជាមួយគ្រួសារ របស់លោកក៏ដូចជាការ សន្ទនាដ៏ទូលំទូលាយជាមួយគ្រូបង្វឹកអាល្លឺម៉ង់ Julian Nagelsmann នៅព្រឹកថ្ងៃពុធ ។
លោកបាននបន្តថា លោកគ្រោង នឹងផ្តោត អារម្មណ៍ឲ្យបានពេញលេញលេងឲ្យក្រុម Bayern ដែលលោកបាន ឈ្នះពានរង្វាន់ Champions Leagues ចំនួន២ និងពានរង្វាន់ Bundesliga ចំនួន១១ដង។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលនេះ នឹងធ្វើឡើងនៅកីឡដ្ឋាន Allianz Arena របស់ទីក្រុង Munich ៕