យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD និងក្លឹបមាន់ខ្នាយមាស Spurs នឹងត្រូវដណ្តើមគ្នាដើម្បីទិញយកកីឡាករ Andreas Christensen ពីក្លឹប Barcelona ក្នុងតម្លៃខ្លួនប្រមាណជា ២៥លានអឺរ៉ូ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្លឹបនឹងធ្វើការចុះហត្ថលេខាយកកីឡាកររូបនេះឲ្យបាននៅមុនទីផ្សារដោះដូរកីឡាករ ត្រូវបានបិទនៅរដូវក្តៅនេះខណៈ ដែលកីឡាករខ្សែការពាររូបនេះនឹងត្រូវសម្រេចចិត្តចាកចេញពីក្លឹប Barcelona ទៅហើយ។
មួយរយៈចុងក្រោយនេះកីឡាករខ្សែការពារ ដាណឺម៉ាក រូបនេះមិនសូវបានបង្ហាញខ្លួនឡើយហើយចុងក្រោយបានត្រឹមកៅអីបម្រុងពេលប៉ះនឹងក្រុម Valencia និងទើបតែបានបង្ហាញខ្លួនឡើងវិញពេលប្រកួតប៉ះនឹង Athletic Club កាលពីថ្ងៃសៅរ៍កន្លងមកប៉ុណ្ណោះ៕
ប្រែសម្រួល៖ ស៊ុនលី