កីឡា

លោក Park Hang-seo ជាគ្រូបង្វឹកបាល់ទាត់ជនជាតិកូរ៉េខាងត្បូង ដំបូងគេទទួលបានពានរង្វាន់ BrandLaureate នៅប្រទេសម៉ាឡេស៊ី

ម៉ាឡេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិវៀតណាម លោក Park Hang-seo បានក្លាយជាគ្រូបង្វឹកកូរ៉េខាងត្បូងដំបូងគេដែលបានទទួលពានរង្វាន់ BrandLaureate នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃព្រហស្បតិ៍។

ពានរង្វាន់ BrandLaureate ត្រូវបានប្រារព្ធឡើងដោយ World Brand Foundation តាំងពីឆ្នាំ ២០០៦។ នេះជាពានរង្វាន់ដែលផ្តល់ដល់បុគ្គល ក្រុមហ៊ុន និងអង្គការមានតម្លៃម៉ាកយីហោដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិខ្ពស់។ កំពូលកីឡាករបាល់ទាត់អាហ្សង់ទីន លោក Lionel Messi អ្នកចាត់ការទូទៅលោក Sir Alex Ferguson និងតារាសម្ដែងល្បីៗដូចជា Tom Cruise និង Jackie Chan បានទទួលពានរង្វាន់នេះ។

នេះ នេះបើតាម Naver រាយការណ៍ពីភ្នាក់ងាររបស់លោក Park លោក Lee Dong-jun បាននិយាយថា អតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិបាល់ទាត់វៀតណាម បានចូលរួមពិធីប្រគល់ពានរង្វាន់ដែលធ្វើឡើងនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទទួលពានរង្វាន់។ ក្រៅពីលោក Park មានជនជាតិកូរ៉េខាងត្បូង ២រូបផ្សេងទៀត តារាសម្តែង Ahn Seong-ki និងតារាចម្រៀង Sumi Jo ក៏ទទួលបានពានរង្វាន់នៅឆ្នាំនេះផងដែរ។ អ្នកទទួលបានទទួលពានរង្វាន់មាស ២៤K មួយផ្ទាំង និងអំណោយផ្សេងៗទៀត។

លោក Park ជាជំនួយការរបស់គ្រូបង្វឹកលោក Guus Hiddink នៅពេលកូរ៉េខាងត្បូងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០០២ ។ លោកទទួលបានភាពល្បីល្បាញបន្ថែមទៀត ដោយសារស្នាដៃរបស់លោកជាមួយបាល់ទាត់វៀតណាមពីឆ្នាំ២០១៧ ដល់ ២០២៣  រួមទាំងចំណាត់ថ្នាក់លេខ២ ក្នុង U23 Asian Cup ពានរង្វាន់ AFF Cup 2018 ឈានដល់វគ្គ ១/៤ នៃ Asian Cup ឆ្នាំ២០១៩ ឈានចូលដល់វគ្គជម្រុះលើកទី៣នៃព្រឹត្តិការណ៍ World Cup  ២០២២ ជាលើកដំបូង និងឈ្នះមេដាយមាសនៅSEA GAMES ចំនួន ២លើក ។

វៀតណាមបានរក្សាតំណែងក្នុងចំណាត់ថ្នាក់កំពូលទាំង ១០០ នៃ FIFA ចំណាត់ថ្នាក់ពិភពលោក និងឈរនៅកំពូលអាស៊ីអាគ្នេយ៍ក្នុងអំឡុងពេលកាន់តំណែងរបស់លោក។ បន្ទាប់ពីកិច្ចសន្យារបស់លោកជាមួយបាល់ទាត់វៀតណាមបានផុតកំណត់ក្នុងខែមករា ឆ្នាំ២០២៣ លោក Park នៅតែរស់នៅឆ្លាស់គ្នារវាងវៀតណាម និងកូរ៉េខាងត្បូង។ បច្ចុប្បន្នលោកត់កំពុងបើកសាលាបាល់ទាត់មួយដាក់ឈ្មោះតាមលោកនៅទីក្រុងហាណូយ និងធ្វើការជាទីប្រឹក្សាជាន់ខ្ពស់របស់ក្រុម Bac Ninh FC ក្នុងការប្រកួតជើងឯកផ្នែកទី ២ របស់វៀតណាម៕

Most Popular

To Top