ភ្នំពេញ៖ កីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ ITF កម្ពុជាដណ្តើមេដាយសរុបចំនួ ២៤គ្រឿង ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី១០ នៅប្រទេសឥណ្ឌា ក្រោមការដឹកនាំដោយលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មការសិទ្ធមនុស្សកម្ពុជា និងក៏ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា។


សម្រាប់មេដាយទំាង ២២គ្រឿង នោះរួមមានមានមេដាយមាសចំនួន ៣គ្រឿង មេដាយប្រាក់ ៧គ្រឿង និងមេដាយសំរិទ្ធ ១៤គ្រឿង លទ្ធផលទំាងនេះជាការខិតខំប្រឹងបែ្រងរបស់កីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ ITF កម្ពុជាដែលបានចំណាយពេលហ្វឹកហាត់ និងការយកចិត្តទុកដាក់របស់កថ្នាក់ដឹកនាំ ព្រមទំាងសមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា។



បញ្ជក់ថាជម្រើសជាតិតេក្វាន់ដូ ITF បានបញ្ជូនកីឡាករ-កីឡាការិនីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ីលើកទី១០នេះមានចំនួន ២៧រូប ក្នុងនោះប្រធានប្រតិភូ មន្រ្តីអាជ្ញាកណ្ដាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីផងដែរ។ ក្រុមអត្តពលិកនឹងចេញដំណើរនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ រួចនឹងត្រឡប់មកកម្ពុជាវិញថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ៕
ដោយ៖ លី ភីលីព
