ក្រុមមាន់ខ្នាយមាសនៅសប្តាហ៍ទី២ នៃលីគកំពូលអង់គ្លេសរដូវកាលថ្មីនេះធ្វើបានល្អខ្លាំងណាស់បន្ទាប់ពីបានបើកទ្វាផ្ទះស្វាគមន៍ក្រុម Everton និងទទួលបានជ័យជំនះដ៏ធំធេងក្នុងនាមជាម្ចាស់ផ្ទះ។
យកបាន៣ពិន្ទុងាយៗដោយសារការស៊ុតបញ្ចូលទីដល់ទៅ ៤គ្រាប់ ដោយមិនឲ្យក្រុម Everton រកគ្រាប់បាល់វិញបានឡើយសូម្បីតែមួយគ្រាប់។ គ្រាប់ដំបូងកើតឡើងតាំងតែពីនាទី ទី១៤ ដោយកីឡាករ Bissouma និងបន្តបន្ទាប់ដោយ Son នៅនាទី ទី២៥ និង Son ដដែលនៅនាទី ទី៧៧ ខណៈដែល Romero តែតបាន ១គ្រាប់ ដែរនៅនាទី ទី៧១។
២ប្រកួតនេះ Spurs មាន ៤ពិន្ទុ ឈរនៅលេខរៀងទី៤ ដោយឈ្នះមួយប្រកួតនិងស្មើមួយប្រកួតខណៈដែល Man City, Brighton និង Arsenal សុទ្ធតែឈ្នះ ២ប្រកួត ជាប់គ្នាឈរនៅកំពូលតារាងបណ្តោះអាសន្ន៕
ប្រែសម្រួល៖ ស៊ុនលី