ថ្បីត្បិតតែគ្រប់គ្រងបាល់បានត្រឹមតែ ៤៨ភាគរយ ក៏ពិតមែនក្នុងការប្រកួតយប់មិញប៉ុន្តែម្ចាស់ផ្ទះ Brighton អាចស៊ុតបញ្ចូលទីបាន២គ្រាប់ទាំងប្រផិតប្រផោយយកបាន ៣ពិន្ទុ សម្រាប់សប្តាហ៍ទី ២នេះនៃលីគកំពូលអង់គ្លេស។
ក្រុមភ្ញៀវ Man UTD ព្យាយាមស៊ុត ១១លើកប៉ុន្តែមិនបានសម្រេចឡើយដោយអាចរកបានត្រឹមតែ ១គ្រាប់ ប៉ុណ្ណោះដោយកីឡាករ Diallo នៅនាទី ទី៦០ ខណៈដែល Brighton បាននាំមុខតាំងពីនាទី ទី៣២ ដោយកីឡាករ Wellbeck។
ការប្រកួតបានអូសបន្លាយត្រឹមគ្រាប់បាល់ស្មើគ្នារហូតដល់ចប់តង់ទី១ ចូលដល់តង់ទី២ និងរហូតទៅដល់បាល់បន្ថែមម៉ោងនាទី៩០ បូក៥ ទើបកីឡាករ Pedro អាចបន្ថែមគ្រាប់បាល់ជ័យជំនះលើ Man UTd។
៣ពិន្ទុសប្តាហ៍នេះធ្វើឲ្យ Brighton មានពិន្ទុសរុប ៦ពិន្ទុ ពេញក្នុងដៃឈរនៅកំពូលតារាងបណ្តោះអាសន្នជាមួយនឹង Man City និង Arsenal៕
ប្រែសម្រួល៖ ស៊ុនលី