កីឡា

Chelsea សាកល្បងដោះដូរ Sancho ជាមួយនឹងកីឡាករផ្សេងទៀតនៅក្នុងក្លឹប

ថ្វីត្បិតតែបានវិលត្រឡប់មកចូលរួមក្លឹប វិញក្តីជាមួយនឹងបិសាចក្រហម Man UTD កីឡាករ Jadon Sancho ហាក់ដូចជាមិនសូវទទួលបានការចាប់អារម្មណ៍និងបង្ហាញទំរង់លេងល្អនៅឡើយ។

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្រៅតែពីក្លឹប Juventus ហើយនោះនៅសប្តាហ៍នេះក៏មានក្លឹបតោខៀវ Chelsea បានបង្ហាញចំណាប់អារម្មណ៍ចង់បានកីឡាកររូបនេះដូចគ្នាដែរហើយព្រមទាំងហ៊ានធ្វើការដោះដូរណាមួយជាមួយនឹងកីឡាករផ្សេងទៀតនៅក្នុងបញ្ជីក្លឹបរបស់ខ្លួនទៀតផង។

ប្រកួតចុងក្រោយបរាជ័យទៅនឹងក្រុម Brighton គ្រូបង្វឹកលោក Erik ten Hag មិនបានបញ្ចូលកីឡាករខ្សែប្រយុទ្ធអង់គ្លេសរូបនេះក្នុងឈុត១១នាក់ដំបូងឬឈុតបម្រុងឡើយ។

យ៉ាងណាក្តីទោះបានបដិសេធមិនព្រមទទួលយកសំណើររបស់ Juventus ម្តងក្តីប៉ុន្តែ Man UTD ជឿជាក់ថាពិតជាមានបំណងលក់កីឡាកររូបនេះដាច់តែម្តងក្នុងតម្លៃណាមួយឬអាចនឹងកំចីក្នុងលក្ខខណ្ឌកំណត់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top