The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករចំណូលថ្មី Riccardo Calafiori របស់ក្លឹបកាំភ្លើងធំ Arsenal បានចូលរួមប្រកួតយកជ័យជំនះឲ្យជម្រើសជាតិអ៊ីតាលីយកឈ្នះបារាំង ៣ ទល់នឹង ១ ប៉ុន្តែបែរជាបានទទួលរងរបួសទៅវិញ។
កីឡាកររូបនេះទើបតែបានចូលរួមជាមួយនឹងជម្រើសជាតិអ៊ីតាលីវិញផងដែរនៅសប្តាហ៍នេះដើម្បីប្រកួតពានរង្វាន់ The Nation League ទល់នឹងបារាំង។
កីឡាករវ័យ ២២ឆ្នាំ រូបនេះបានបង្ហាញទំរង់លេងយ៉ាងល្អក្នុងតំបន់ខ្សែការពារ និងទើបតែបានចូលរួមក្លឹបកាំភ្លើងធំនៅរដូវក្តៅនេះ។
ដំណឹងនេះមិនសូវល្អសម្រាប់គ្រូបង្វឹកក្លឹប Arsenal លោក Mikel Arteta ប៉ុន្មានទេពីព្រោះថាក្នុងនោះសូម្បីតែកីឡាករ Declan Rice និងកីឡាករ Mikel Merino ក៏កំពុងរងរបួសដូចគ្នាផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី