យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាបញ្ជីកីឡាករលើកពាន Ballon d’Or ឆ្នាំ២០២៤នេះបានក្លាយទៅជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំដែលមិនមានឈ្មោះកីឡាករ Lionel Messi ឬ CR7 ទៀតនោះឡើយ។
យ៉ាងណាក្តីគេសង្កេតឃើញមានឈ្មោះកីឡាករជំនាន់ក្រោយក្មេងៗក្នុងនោះក៏មានទាំង Harry Kane នៅBayern Munich ផងដែរប៉ុន្តែបែរជាមិនមានឈ្មោះមិត្តរួមក្លឹប Jamal Musiala ទៅវិញ។
អ្នកជំនាញសរសេរនៅកាសែតបាល់ទាត់បារាំង Vincent Garcia បានលើកឡើងអំពីមូលហេតុ ៣ ដែលនាំឲ្យកីឡាកររូបនេះមិនជាប់ឈ្មោះក្នុងបញ្ជីក្នុងនោះមានដូចជា ការបង្ហាញខ្លួននៅពានរង្វាន់ Champions League និងការបង្ហាញខ្លួននៅក្នុងការប្រកួតសំខាន់ៗដូចជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាដើម និងចុងក្រោយការបញ្ចប់លទ្ធផលទៅនៃរដូវកាលក្នុងលីគកាលពីឆ្នាំទៅ ក្នុងលទ្ធផលអន់បំផុតមិនធ្លាប់មានតាំងតែពីឆ្នាំ២០១១៕
ប្រែសម្រួល៖ ស៊ុនលី