ភ្នំពេញ៖ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សហព័ន្ធកីឡាកាយវបក្បកម្ម និងលំហាត់ប្រាណកម្ពុជាបានប្រកាសបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាកាយវប្បកម្ម និងលំហាត់ប្រាណថ្នាក់មូលដ្ឋានជំនាន់ទី២ ជាផ្លូវការដែលចាប់ដំណើរការពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ខែតុលា ឆ្នាំ២០២៤ ដោយប្រើប្រាស់ថវិកាផ្ទាល់ប្រធានសហព័ន្ធ ដោយវគ្គរៀបចំឡើងនៅក្លិប រ៉ាវី អេមី ជឹម លើផ្សារសំណង់១២ (ផ្សារទំនើបជីបម៉ុង) ផ្លូវ២៦៥ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវបក្បកម្មនិងលំហាត់ប្រាណកម្ពុជាគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលកីឡាកាយវប្បកម្មថ្នាក់ជាតិកម្រិតមូលដ្ឋាន ជំនាន់ទី២ ឆ្នាំ២០២៤នេះ ដោយមានសិក្ខាកាមចូលរួមសរុប៣០នាក់ ក្នងនោះមាននារី៤នាក់មកពីបណ្តាក្លឹបជាសមាជិក។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែកញ្ញារហូតដល់ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នៅលើផ្សារសំណង់១២ រាជធានីភ្នំពេញ។
លោកប្រធានបានបន្តថា ការសិក្សាអស់រយៈពេល ៣៥ ថ្ងៃលោកបានបន្តថា វគ្គបណ្តុះបណ្តាលគ្រូកីឡាកាយវប្បកម្មថ្នាក់ជាតិកម្រិតមូលដ្ឋានជំនាន់ទី២ នាពេលនេះពិតជាមានសារសំខាន់ ក្នុងការពង្រឹងនិងពង្រីកនូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យកីឡាកាយវប្បកម្ម នៅព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចលើឆាកអន្តរជាតិ នាពេលខាងមុខជាបន្តបន្តាប់។
សហព័ន្ធកីឡាកាយវបក្បកម្ម និងលំហាត់ប្រាណកម្ពុជាបានយកចិត្តទុកដាក់លើលោកគ្រូ កីឡាករ -កីឡាការិនីដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី សម្ភារ ថវិកា ដើម្បីដឹកនាំ គ្រប់ គ្រងអភិវឌ្ឍប្រភេទកីឡាជំនាញនេះឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ជាមួយគ្នានោះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដោយឈរលើមូលដ្ឋានយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងការរីកចម្រើនក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀប ចំប្រកួតកីឡាអាស៊ី ឆ្នាំ២០២៩ នាពេលខាងមុខ។ ដើម្បីឲ្យការធ្វើកំណែទម្រង់នេះទទួលបានជោគជ័យ ក្រសួងអប់រំ យុវជន និងកីឡាសំណូមពរដល់សហព័ន្ធត្រូវខិតខំប្រឹងប្រែងរួមគ្នាសាមគ្គីគ្នាបន្ថែមទៀត ដោយយកអស់ស្មារតី កម្លាំងកាយ និងលទ្ធភាពបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ក្រោមពាក្យស្លោក រួមគ្នាគិត រួមគ្នាធ្វើ ធ្វើដំណើដោយស្វាហាប់៕
ដោយ:លី ភីលីព