កីឡា

Man City ត្រៀមចំណាយលុយដល់ទៅ ៣០០ លានផោនទិញកីឡាករចំណូលថ្មីប្រសិនបើលោក Pep ចាកចេញ

Afp

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបមេឃខៀវ Man City នឹងធ្វើការត្រៀមទុកជាមុនប្រសិនបើមានលទ្ធភាព នៃការចាកចេញរបស់គ្រូបង្វឹកលោក Pep Guardiola ពិតមែននោះនៅរដូវក្តៅ ឆ្នាំក្រោយ។

ក្នុងនោះក្លឹបក៏បានត្រៀមខ្ទង់ចំណាយទៅលើកីឡាករចំណូលថ្មីជាច្រើននាក់ផងដែរ ដែលមានទឹកប្រាក់រហូតទៅដល់ ៣០០ លានផោនពីព្រោះថាកុងត្រារបស់លោក Pep ដែលបញ្ចប់នៅត្រឹមចុងរដូវកាលនេះ នឹងមិនត្រូវបានបន្តថ្មីនោះទេទាំងដែលកុងត្រាថ្មីកំពុងចាប់ផ្តើមការងារចរចា។

យ៉ាងណាក្តីលទ្ធផលនៃការបន្តកុងត្រាឬមិនបន្តនឹងធ្វើការសម្រេចចិត្ត នៅត្រឹមបុណ្យគ្រិស្តម៉ាសឆ្នាំនេះទាំងដែលភាពជោគជ័យរបស់លោក Pep រយៈពេល ៨ ឆ្នាំកន្លងមកនេះនឹងស្ថិតនៅក្នុងការសម្រេចចិត្តចុងក្រោយរបស់លោកទាំងអស់៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top