ក្រោយពីស៊ុត បានគ្រាប់ទី៩០០ របស់ខ្លួនក្នុងការប្រកួតលើក មុនប៉ះនឹងក្រូអាត ហើយនោះនៅយប់មិញនេះ កីឡាករខ្សែប្រយុទ្ធជើងចាស់ CR7 បានរកថែមមួយគ្រាប់ទៀតផងដែរ ដែលជាគ្រាប់បាល់ជ័យជំនះ ក្នុងការប្រកួតទៀតផង ។
ប៉ទុយហ្គាល់ប៉ះ នឹងក្រុមជម្រើសជាតិ ស្កុតក្នុងការប្រកួតពានរង្វាន់ Nation League ហើយការប្រកួតហាក់ ដូចជាមិនសូវ ស៊ីដាច់គ្នាខ្លាំងនោះទេ រហូតដល់ពេលដែល CR7 បានផ្លាស់ប្តូរនិងស៊ុត បញ្ចូលទីគ្រាប់ទី២ របស់ក្រុមនៅនាទីទី៨៨។
លទ្ធផល២ទល់នឹង១ រវាងប៉ទុយហ្គាល់ និង ក្រុមជម្រើសជាតិស្កុតនេះ មានន័យថាកីឡាករ CR7 បានបន្តឈានមួយ ជំហ៊ានទៀត ដើម្បីស្វែងរកគ្រាប់បាល់ របស់ខ្លួនសម្រេច តាមមហិច្ឆិតារកឲ្យបានដល់១០០០គ្រាប់ បាល់អាជីពទាំងក្លឹប និងជម្រើសជាតិ ដែលគាត់ធ្លាប់បានអះអាង កាលពីពេលថ្មីៗនេះ ៕
ប្រែសម្រួល៖ស៊ុនលី
