យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា តារាជើងចាស់ឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Luka Modric បានចេញមកបង្ហាញអំពីផែនការលំអិត ក្នុងការរៀបចំការចូលនិវត្តរបស់គាត់ ពីបាល់ទាត់អាជីព ក្នុងគ្រាវ័យកាន់តែចាស់ទៅហើយនោះ ។
កីឡាករ Modric រូបនេះទើបតែបានអបអរសាទរ វ័យឈានចូល៣៩ឆ្នាំ របស់គាត់នៅសប្តាហ៍នេះ និងថែមទាំងបានជួយស៊ុត បានមួយគ្រាប់ជួយឲ្យជម្រើសជាតិ ក្រូអាតយកឈ្នះប៉ូឡូញ ក្នុងការប្រកួតពាន Nation League ថែមទៀតផង ។
ទោះបីជាយ៉ាងណាក្តីកីឡាកររូបនេះ បានបង្ហាញនូវការថមថយខ្លះ នៃទំរង់លេងនិង ជាក់ស្តែងកុងត្រារបស់គាត់ជាមួយនឹង Real Madrid គឺនឹងធ្វើឡើង នៅត្រឹមឆ្នាំ២០២៥ប៉ុណ្ណោះ។
កីឡាកររូបនេះ ទទួលយកការកាត់បន្ថយតួនាទី របស់គាត់ទៅឲ្យកីឡាករវ័យក្មេង Eduardo Camavinga និង Aurelien Tchouameni និង Bellingham ជាដើមផងចាប់តាំង តែពីពេលដែលមិត្តរួមក្លឹប របស់គាត់កីឡាករ Tony Kroos បានសម្រេចចិត្តចូលនិវត្ត កាលពីពេលកន្លងមក។
Modric និយាយថា ៖ ខ្ញុំនឹងបន្តតាមដាន ការប្រកួតនីមួយៗ ។ ខ្ញុំមិនទាន់ បានគិត១០០ភាគរយ អំពីអនាគតរបស់ខ្ញុំ នៅឡើយទេ ជាមួយនឹងបាល់ទាត់ ដរាបណាខ្ញុំ នៅតែមានកម្លាំងចិត្តលេងបាល់ ប៉ុន្តែប្រសិនបើកម្លាំងចិត្តទាំងនោះ វានឹងរលត់ទៅខ្ញុំ នឹងសម្រេចចិត្តថាត្រូវតែចូលនិវត្ត ។ ដូច្នេះវាអត់ចាំបាច់ថាអ្នកណា នឹងមកប្រាប់ខ្ញុំនោះទេ ពីព្រោះថាពេលវេលានឹង ចូលមកដល់នៅថ្ងៃណាមួយ ប៉ុន្តែបច្ចុប្បន្នខ្ញុំនឹងនៅតែបន្តលេងនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី