កូឡុំប៊ី បានយកឈ្នះទៅលើ អាហ្សង់ទីន ២-១ ក្នុងការប្រកួតជម្រុះ CONMEBOL World Cup កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទឹកដីកូឡុំប៊ី ដើម្បីបញ្ចប់ភាពមិនចាញ់១១ប្រកួត ជាប់គ្នារបស់អាហ្សង់ទីន។

គិតមកដល់ពេលនេះ គឺមានរយៈពេល១ឆ្នាំ ដែលស្មើហ្នឹង ១១ប្រកួតមកហើយ ដែល អាហ្សង់ទីន មិនចាញ់សោះចូលមកដល់ការប្រកួតទី១២ក្នុងឆ្នាំ២០២៤នេះ កូឡុំប៊ី ជាអ្នកបញ្ចប់កំណត់ត្រានេះ ដោយ២គ្រាប់ របស់ម្ចាស់ផ្ទះរកបានដោយខ្សែការពារ Yerson Mosquera Valdelamar នាទីទី២៥ និង ១គ្រាប់ទៀតរកបានដោយ James Rodriguez ដោយបាល់ប៉េណាល់ទីនាទីទី៦០ ។ ១គ្រាប់តាមបានត្រឡប់មកវិញមុនពេល James រកបានគ្រាប់បាល់ជ័យជម្នះរបស់ កូឡុំប៊ី គឺរកបានដោយខ្សែបម្រើស្លាប N. González ។

ដ្បិតថាចាញ់ប្រកួតនេះមែន ប៉ុន្តែអាហ្សង់ទីន នៅតែកាន់កាប់កំពូលតារាង ក្នុងការប្រកួតជម្រុះ CONMEBOL World Cup ដដែលដោយមាន១៨ពិន្ទុតាមពីក្រោយដោយ កូឡុំប៊ី នេះឯងដែលមាន១៦ពិន្ទុ ៕
