យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ David Datro Fofana ទីបំផុតគឺ នឹងអាចរកក្លឹបថ្មីមួយទៀតហើយ ដើម្បីបង្ហាញខ្លួនលេងនៅ រដូវកាលក្រោយក្នុងនោះក្លកឹបក្រិក AEK Athens បានក្លាយជាគោលដៅ តែមួយគត់ក្នុងគ្រានេះ។
ទោះបីជាយ៉ាងណាក្តី លក្ខខណ្ឌមួយចំនួន នៅមិនទាន់ព្រមព្រៀង ដែលអាចធ្វើឲ្យកុងត្រារបស់កីឡាករ ក្នុងការចាកចេញហើយដូចជានៅស្ទាក់ស្ទើរ និងអាចដួលរលំបានគ្រប់ពេល។
កីឡាករ Fofana បានចំណាយពេល អស់២រដូវកាលកន្លងមកហើយក្នុងការលេងជាមួយនឹងក្លឹប Union Berlin និង Burnley ក្នុងលក្ខខណ្ឌខ្ជីជើង រហូតមកនិងមិន ដែលទទួលបានឳកាសដើម្បីលេងឲ្យឈុតធំរបស់ Chelsea នៅឡើយ។
គួរឲ្យដឹងដែរថាការផ្ទេរទៅ AEK Athens អាចធ្វើឡើងដូចគ្នា ក្នងលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ ប៉ុន្តែមានសិទ្ធក្នុងការទិញដាច់ នៅរដូវកាលក្រោយក្នុងតម្លៃខ្លួន ប្រមាណជា២០លានផោន៕
ប្រែសម្រួល៖ស៊ុនលី