Cristiano Ronaldo បានធ្វើការរិះគន់យ៉ាងណាស់ដៃ ទៅកាន់អ្នកចាត់ការ របស់បិសាចក្រហមលោក Rrik Ten Hag និងបាននិយាយថាបើសិន Manchester United ចង់ប្រជែងពានរង្វាន់ធំៗនោះ ត្រូវតែរៀបចំក្រុមឡើងវិញទាំង។
អ្នកចាត់ការសញ្ជាតិហុល្លង់ ហាក់រងសម្ពាធបន្ទាប់ពីរដូវកាល មុនបញ្ចប់ត្រឹមលេខ៨ក្នុងតារាង English Premier League និងចាប់ផ្ដើមមករដូវកាលនេះធ្វើមិនបានល្អទៀត ដោយ៣ប្រកួតចាញ់២ទៅហើយ។ Ronaldo ក៏ធ្លាប់បាននិយាយរួចហើយមុន ពេលគេចាកចេញទៅកាន់ អារ៉ាប៊ីសាអ៊ូឌីត ពីការរៀបចំក្រុមឡើងវិញ និងផ្ដល់ជាគំនិតទៅកាន់លោក Erik Ten Hag ថាគួរតែធ្វើបែបណានោះ ។
«គ្រូបង្វឹកបែរជានិយាយថា គេមិនអាចប្រជែងពាន EPL និង UCL បានទេ។ យើងក្នុងនាមជាគ្រូបង្វឹករបស់ Manchester United យើងមិនអាចនិយាយចឹងបានទេ យើងគួរតែនិយាយអ្វីដែលមានប្រយោជន៍ និងដាស់សតិកីឡាករឲ្យប្រឹងប្រែងលេងប្រជែងយកពានទាំងនោះ ទោះយើងមានសង្ឃឹមឈ្នះឬគ្មានឈ្នះក៏ដោយ»។ នេះជាសម្ដីរបស់ Ronaldo បានលើបញ្ជាក់។
បុរសវ័យ៣៩ឆ្នាំបន្ថែមទៀតថា ជាការពិត Ten Hag គួរតែនិយាយថា ប្រហែលជាមិនអាចឈ្នះពានទាំងនោះបាន ព្រោះកីឡាករល្អមិនទាន់គ្រាប់គ្រាន់ ឬក៏គ្មានឆន្ទៈ។ យ៉ាងណាសម្រាប់ Ronaldo យល់ថានៅតែមិនអាចនិយាយបានគេគិតឃើញថា អ្វីដែលគួរតែនិយាយគឺមានតែពាក្យថា «យើងនឹងប្រឹងប្រែង»បានវាសក្ដិសមក្នុងនាមជាគ្រូបង្វឹកឬអ្នកដឹកនាំក្រុម។
Ronaldo លើកឡើងទៀតថា «អ្វីដែលខ្ញុំសង្ឃឹមសម្រាប់បិសាចក្រហមគឺដូចអ្វីដែលខ្ញុំកំពុងតែមាននៅពេលនេះចឹង។ គឺជាក្លឹបខ្លាំងបំផុតមួយ ខ្ញុំគិតថាពួកគេអាចធ្វើបាន។ បាទខ្ញុំស្រលាញ់ក្លឹបនេះណាស់ ខ្ញុំមិនមែនប្រភេទមនុស្សភ្លេចអតីតកាលនោះទេ»។
៦ឆ្នាំដែល Ronaldo នៅ Manchester United គឺគេឈ្នះពាន EPL ៣លើកឈ្នះ UCL និង League Cub ចំនួន២លើក បន្ថែមលើសពីនេះក៏មានឈ្នះ FA Cup, Fifa Club World Cup និង Community Shield មុនពេលផ្ទេរទៅកាន់ Real Madrid នៅឆ្នាំ២០០៩៕