ភ្នំពេញ៖ យោងតាមលិខិតចុះនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ របស់លោក តឹក ប៊ុនវី ជាប្រធានសហព័ន្ធកីឡាកាយវបក្បកម្ម និងលំហាត់ប្រាណកម្ពុជាបានប្រកាសតែងតាំងលោក អ៊ុក សិទ្ធិជាតិ ជាប្រធានកិត្តិយសរបស់សហព័ន្ធកីឡាកាយវបក្បកម្ម និងលំហាត់ប្រាណកម្ពុជាជាផ្លូវការ ។
លោក តឹក ប៊ុនវី បានប្រាប់ឲ្យដឹងតាមប្រព័ន្ធអនឡាញថា ថ្ងៃនេះសហព័ន្ធកីឡាកាយវបក្បកម្ម និងលំហាត់ប្រាណកម្ពុជាបានប្រកាសតែងតាំងលោក អ៊ុក សិទ្ធិជាតិ ជាប្រធានកិត្តិយស ដើម្បីជួយអភិឌ្ឍប្រភេទកីឡាកីឡាកាយវបក្បកម្មនេះ។ លោក អ៊ុក សិទ្ធិជាតិ ជាអតីតអគ្គនាយកនៃនាយកដ្ឋានកីឡាក្រសួងអប់រំ យុវជន និងកីឡា សព្វថ្ងៃនេះលោកជាតំណាងរាស្រ្តនៅខេត្តព្រៃវែង ។




ប្រធានបន្តថា វត្តមានលោកក្នុងសហព័ន្ធដើម្បីចូលរួមចំណែកផ្តល់យោបល់ តម្រង់ទិស ចែករម្លែកបទពិសោធន៍ក្នុងអភិឌ្ឍប្រភេទកីឡាកីឡាកាយវបក្បកម្មឲ្យកាន់តែមានរីកចម្រើនកាន់តែខ្លាំងឡើងលើឆាកជាតិ និងអន្តរជាតិ។ កាលពីពេលថ្មីៗនេះសហព័ន្ធកីឡាកាយវបក្បកម្ម និងលំហាត់ប្រាណកម្ពុជាទទួលបានភាពជោគជ័យជាច្រើនលើកឆាកអន្តរជាតិតាមការណែនាំលោកប្រធានកិត្តិយស។ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤កន្លងទៅ កីឡាករកាយវប្បកម្មកម្ពុជា ឃូ ឃាងហ៊ុយ ឈ្នះមេដាយមាសក្នុងព្រឹត្តឹការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីលើកទី ៥៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅកោះបាតាំ សាធារណរដ្ឋឥណ្ឌូណេស៊ី។


លោក តឹក ប៊ុនវី បានបញ្ជាក់ថា កីឡាករកាយវប្បកម្មកម្ពុជា ឆឹង ណូរ៉ា ដណ្តើមបានមេដាយប្រាក់លើកា វិញ្ញាសា Men’s athletic physique up to 160cm កីឡាករ ស្រ៊ិន រាជ្យ ទទួលបានមេដាយប្រាក់ ១ គ្រឿងប្រកកួតលើ វិញ្ញាសា Men’s Sports Physique over 175cm និងកីឡាករកាយវប្បកម្មកម្ពុជា ឆេង ចន្ទ័កក្កដា ជាប់ចំណាត់ថ្នាក់លេខ៤ លើវិញ្ញាសា Men’s athletic Physique up to 167cm៕
ដោយ៖ លី ភីលីព
