កីឡា

Marc Guiu បដិសេធ Barcelona ដើម្បីចូលរួមជាមួយ នឹងក្លឹបតោខៀវ Chelsea ជំនួសវិញ

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ទីបំផុតកីឡាករខ្សែប្រយុទ្ធ Marc Guiu បានសម្រេចចិត្តបដិសេធ មិនទទួលយកសំណើ ដ៏សំខាន់មួយរបស់ក្លឹប Barcelona ឡើយក្នុងការចុះហត្ថលេខា ផ្ទេរមកចូលរួមកីឡាដ្ឋាន Camp Nou។

ប្រធានផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco បានអះអាងថា ក្លឹបពិតជាបានរៀបចំ សំណើរសុំចរចា Guiu ពិតមែនប៉ុន្តែកីឡាករខ្សែ ប្រយុទ្ធរូបនេះ បានសម្រេចចិត្ត ក្នុងការចូលរួម Chelsea ទៅវិញក្នុងតម្លៃខ្លួនត្រឹមតែ៥លានផោន។

សំណើររបស់ Barcelona ត្រូវបានធ្វើឡើង តាំង តែពិដើមរដូវក្តៅ មកម្ល៉េះ ចំពោះកីឡាករវ័យ១៨ឆ្នាំ រូបនេះ តាមរយៈកុងត្រាថ្មី ដែលមានទំហំដ៏ធំមួយ ។

លោក Deco បាននិយាយថា ៖ កីឡាករមិនព្រមចរចាទទួល យកកុងត្រាថ្មី ដែលល្អខ្លាំងជាងមុនហើយក៏ដើរ ចេញជាមួយនឹងតម្លៃខ្លួនត្រឹមតែ៥លានផោន តែម្តងទោះបីជាយ៉ាងបានសន្យា ហើយថា គាត់អាចក្លាយជាកីឡាករ ខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top