កូរ៉េខាងត្បូង៖កីឡាករបាល់ទាត់ឆ្នើម លោក Son Jun-ho របស់កូរ៉េខាងត្បូងបានស្រក់ទឹកភ្នែកកាលពីថ្ងៃពុធ ខណៈលោកបានបដិសេធមិនរៀបចំការប្រកួត និងបានចោទប្រកាន់ប្រទេសចិនពីបទបង្ខូចកេរ្តិ៍ឈ្មោះ បន្ទាប់ពីពួកគេបានហាមឃាត់លោកមិនលេងកីឡាបាល់ទាត់អស់មួយជីវិត។
កីឡាករ Son បានលេងឲ្យ Shandong Taishan ក្នុងក្របខណ្ឌ Chinese Super League ត្រូវបានចោទប្រកាន់ដោយសមាគមបាល់ទាត់ចិន (CFA) ថា បានចូលរួមក្នុងការរៀបចំការប្រកួតទុកជាមុន និងការស៊ីសំណូក ហើយត្រូវបានឃុំខ្លួនកាលពីខែឧសភាឆ្នាំមុន។ ខ្សែបម្រើបានបង្ហាញខ្លួនក្នុងការប្រកួតចំនួន ៣ ក្នុងចំណោម ៤ របស់កូរ៉េខាងត្បូងនៅ World Cup ឆ្នាំ ២០២២ នៅប្រទេសកាតានោះ បានត្រឡប់មកកូរ៉េខាងត្បូងវិញកាលខែមីនា។
ប៉ុន្តែលោកជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៤៣ នាក់ត្រូវបានហាមឃាត់អស់មួយជីវិតក្នុងសប្តាហ៍នេះដោយអាជ្ញាធរចិន ជុំវិញការចោទប្រកាន់ថា លេងល្បែងស៊ីសង និងរៀបចំការប្រកួតក្នុងស្រុក។ កីឡាករ Son បានស្រក់ទឹកភ្នែក និងមានអារម្មណ៍រំជួលចិត្តបានប្រាប់អ្នកសារព័ត៌មានថា ការចាប់ខ្លួនរបស់លោក គឺជាការភ្ញាក់ផ្អើលដ៏លើសលប់។
លោកបានបន្តថា លោកត្រូវបានប៉ូលិសចិនគំរាមកំហែង ហើយក្រុមគ្រួសារលោក រួមទាំងកូនលោកត្រូវបានប្រើជាអាវុធចាក់បេះដូងរបស់លោក ដើម្បីបង្ខំលោកឲ្យសារភាពសកម្មភាពដែលលោកមិនបានប្រព្រឹត្តិ។ ប៉ូលីសចិនបានបង្ហាញការចោទប្រកាន់គួរឲ្យអស់សំណើចមកលើរូបលោក។
លោកបានថ្លែងថា ពួកគេបានគំរាមថា ប្រសិនបើខ្ញុំមិនសារភាពចំពោះការចោទប្រកាន់ទេ នោះប្រពន្ធខ្ញុំនឹងត្រូវចាប់ខ្លួនតាមរយៈក្រសួងការបរទេស ហើយនាំទៅមន្ទីរឃុំឃាំងដូចគ្នាដើម្បីស៊ើបអង្កេតជាមួយខ្ញុំ។ លោកបានបញ្ជាក់ថា លោកមិនត្រូវបានផ្តល់ការបកប្រែភាសាកូរ៉េគ្រប់គ្រាន់ ឬទទួលបានមេធាវីទេ ហើយនៅពេលលោកដឹងថា ប៉ូលីសចិនកំពុងចោទប្រកាន់លោកពីបទសូកប៉ាន់ ៕ https://e.vnexpress.net/news/sports/football/tearful-south-korea-star-denies-ridiculous-china-match-fixing-claims-4791763.html