កីឡា

អ្នកជំនាញសារធាតុ Doping ចែករម្លែកចំណេះដឹង ដល់សិក្ខាកាម ចូលរួមវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាកាយវប្បកម្ម និងលំហាត់ប្រាណប្រាណ ថ្នាក់មូលដ្ឋានជំនាន់ទី២

ភ្នំពេញ ៖ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ សហព័ន្ធកីឡា កាយវបក្បកម្ម និងលំហាត់ប្រាណកម្ពុជា បានអញ្ជើញអ្នកជំនាញ ផ្នែកសារធាតុហាមឃាត់ក្នុងកីឡា (Doping) មកពីទីភ្នាក់ងារកម្ពុជា ប្រឆាំងនឹងដូប៉ា (CADA) ដើម្បីបង្រៀនដល់សិក្ខាកាម ដែលបានចូលរួមវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ថ្នាក់មូលដ្ឋានជំនាន់ទី២ ដោយប្រើប្រាស់ថវិកាផ្ទាល់ ប្រធានសហព័ន្ធ ដោយវគ្គរៀបចំឡើង នៅក្លិប រ៉ាវី អេមី ជឹម លើផ្សារសំណង់១២ (ផ្សារទំនើបជីបម៉ុង) ផ្លូវ២៦៥ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកស្រី អេមី ជាអគ្គលេខាធិការ សហព័ន្ធកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះសហព័ន្ធអ្នក ជំនាញរបស់ទីភ្នាក់ងារកម្ពុជា ប្រឆាំងនឹងដូប៉ា (CADA)ដើម្បីបង្រៀនដល់សិក្ខាកាមដែលជាមន្រ្តី គ្រូបង្វឹក និងកីឡាករ-កីឡាការិនី កាយវប្បកម្មប្រហែល ៤០ នាក់យើង ដើម្បីយល់កាន់តែច្បាស់ ពីសារធាតុហាម ឃាត់ក្នុងកីឡា (Doping) ពីផលប៉ះពាល់ នៃប្រើប្រាស់សារធាតុ Doping ទំាងនេះ ។

លោកអគ្គលេខាធិការ បានបន្តថា ការសិក្សាលើកនេះ សម្រាប់សហព័ន្ធជាលើកដំបូង ដូច្នេះសិក្ខាកាមនឹងយល់ កាន់តែច្បាស់បន្ថែមទៀត ដើម្បីឲ្យពួកគាត់ជៀសវាងការប្រើប្រាស់ សារធាតុ ដែលត្រូវហាមឃាត់ ពីព្រោះប្រភេទ កាយវប្បកម្មធ្លាប់ជួបផល ពិបាកជាច្រើននៃសារធាតុនេះ។ លោកស្រីសង្ឃឹមថា ក្រោយពីបានសិក្សាលើកនេះទំាងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីកាយវប្បកម្មអាចជៀស ផុសពីសារធាតុទំាងនេះ និងយកចំណេះដឹងទំាងនេះ ទៅផ្សព្វផ្សាយដល់ក្លឹប កីឡាកីឡាកាយវប្បកម្ម ជាក់ជាមិនខាន់ឡើយ ។

កីឡាករ ឃូ ឃាងហ៊ុយ ម្ចាស់មេដាយមាសនៃការប្រកួត The 56th ASIAN BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS នៅម៉ាឡេស៊ីបាននិយាយថា ក្នុងនាមកីឡាករ កាយវប្បកម្មកម្ពុជា លោកពិតជាសប្បាយ ណាស់ដែលប្រធាន និងលោកស្រីអគ្គលេខាធិការ បានអញ្ជើញលោកគ្រូផ្នែក Doping មកបង្រៀនពួកយើង ហើយនេះជាលើកទី១ ហើយ ដែលយើងបានសិក្សាវគ្គ Doping ។ វគ្គនេះមានសារសំខាន់ និងអត្ថប្រយោជន៍សម្រាប់ខ្ញុំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកាយវប្បកម្ម ដើម្បីឲ្យប្រភទកាយវប្បកម្ម មានការរីកចម្រើនកាន់តែខ្លាំង ។

គូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាល កីឡាកាយវប្បកម្ម ថ្នាក់ជាតិកម្រិតមូលដ្ឋាន ជំនាន់ទី២ ឆ្នាំ២០២៤នេះ ដោយមានសិក្ខាកាមចូលរួមសរុប ៤០ នាក់ ក្នងនោះមាននារី ៤ នាក់មកពីបណ្តាក្លឹបជាសមាជិក ។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែកញ្ញារហូតដល់ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការសហព័ន្ធ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នៅលើផ្សារសំណង់១២ រាជធានីភ្នំពេញ ។
ការសិក្សាអស់រយៈពេល ៣៥ ថ្ងៃលោកបានបន្តថា វគ្គបណ្តុះបណ្តាលគ្រូកីឡា កាយវប្បកម្មថ្នាក់ជាតិកម្រិតមូលដ្ឋាន ជំនាន់ទី២នាពេលនេះ ពិតជាមានសារសំខាន់ ក្នុងការពង្រឹងនិងពង្រីកនូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យកីឡា កាយវប្បកម្ម នៅព្រះរាជាណាចក្រកម្ពុជាឱ្យ ទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចលើឆាកអន្តរជាតិ នាពេលខាងមុខជាបន្តបន្តាប់៕

Most Popular

To Top