កីឡា

Messi ជាសះស្បើយពីរបួស និងវិលត្រឡប់មកហ្វឹកហាត់វិញហើយ សម្រាប់ Inter Miami

Afp

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធឆ្នើមជើងចាស់របស់អាហ្សង់ទីន Lionel Messi ដែលមិនបានបង្ហាញខ្លួនក្នុងការប្រកួតលីគកំពូលអាមេរិក តាំងតែពីខែមិថុនានោះគឺដោយសារតែទទួលរងរបួសក្នុងការប្រកួត Copa 2024។

អស់រយៈពេលជាង ៣ ខែកន្លងមកនេះ Messi ទីបំផុតត្រូវបានគេជឿជាក់ថា បានវិលត្រឡប់ចូលមកចាប់ផ្តើមមានសកម្មភាពជាមួយនឹងក្លឹបវិញហើយ និងអាចឆាប់ៗបង្ហាញវត្តមានប្រកួតឡើងវិញឲ្យ Inter Miami ផងដែរ។

កីឡាករវ័យ ៣៦ឆ្នាំ រូបនេះបានជួយឲ្យជម្រើសជាតិអាហ្សង់ទីនក្នុងការប្រកួតតាំងតែពីវគ្គចាប់ផ្តើមរហូតដល់វគ្គផ្តាច់ព្រ័ត្រ និងរហូតទៅដល់បានលើកពានធំបំផុតនៅអាមេរិកឡាទីនេះទៀតផង តែបែរជាបានទទួលរងរបួសមិនអាចត្រឡប់មកជួយក្លឹបនៅអាមេរិកវិញ។

កីឡាកររូបនេះមកដល់ Inter Miami កាលពីរដូវក្តៅមុននិងស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ជួយបញ្ជូនបាល់ឲ្យមិត្តរួមក្លឹប ១៥លើកក្នុងការបង្ហាញខ្លួនទាំង ១៨លើកសម្រាប់ក្លឹប៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top