កីឡា

Man UTD លត់ម្ចាស់ផ្ទះ Southampton ក្នុងលទ្ធផល ៣ទល់នឹង ០

afp

ការប្រកួតលីគកំពូលអង់គ្លេសកាលពីយប់មិញនេះម្ចាស់ផ្ទះ Southampton មិនអាចទប់ទល់នឹងការប្រយុទ្ធរបស់ក្រុមភ្ញៀវបិសាចក្រហម Man UTD បានឡើយហើយបានធ្វើឲ្យរបូតគ្រាប់បាល់ដល់ទៅ៣គ្រាប់ផងដែរ។

គ្រាប់បាល់ទី១ កើតឡើងដោយកីឡាករខ្សែការពារចំណូលថ្មី de Ligt នៅនាទីទី៣៥និងបន្ត ១គ្រាប់ ទៀតប៉ុន្មាននាទីក្រោយដោយ Rashford នាទីទី៤១ និងចុងក្រោយដោយ Garnacho នាទីទី៩០បូក៥។

ម្ចាស់ផ្ទះព្យាយាមស៊ុតបាន ៦ លើកដែរប៉ុន្តែមិនមានឳកាសហើយបានទទួលកាត់ក្រហមម្នាក់ផងនៅនាទីទី៧៩។ ជាលទ្ធផល Southampton បន្តបរាជ័យ ៤ ប្រកួតនៅរដូវកាលថ្មីនេះស្ថិតនៅបាតតារាងខណៈដែល Man UTD បាន៣ពិន្ទុមាន ៦ពិន្ទុ ឈរនៅលេខរៀងទី ១០ នៅឡើយ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top