បាល់ទះជាកីឡាដ៏ពេញនិយមមួយ ប្រភេទនៅលើពិភពលោក ជាប់ចំណាត់ថ្នាក់លេខ៥ មានអ្នកគាំទ្រមាណ ៩០០លាននាក់ ខណៈកីឡាឈរចំណាត់ថ្នាក់លេខ១ នោះគឺបាល់ទាត់មានអ្នកគាំទ្រ ប្រមាណ ៣,៥ពាន់លាននាក់ ។ ដូច្នេះថ្ងៃនេះ សូមលើកយកកីឡាករបាល់ទះ៥រូប មានតម្លៃខ្លួនប្រចាំឆ្នាំថ្លៃជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន ។ កីឡាករដែលទទួលបានថ្លៃឈ្នួលប្រចាំឆ្នាំខ្ពស់ ជាងគេបំផុតនោះគឺកីឡាករគុយបា Wilfredo León ដែលកំពុងប្រកបអាជីពនៅលីគបាល់ទះ ប្រទេសប៉ូឡូញ ។
ទី១៖ កីឡាករគុយបា Wilfredo León
តួនាទី Outside hitter
កើតនៅថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ១៩៩៣ (៣១ឆ្នាំ)
កម្ពស់ ២,០២ម៉ែត្រ
ទម្ងន់ ៩៦គីឡូក្រាម
លោតគប់បានកម្ពស់ ៣,៨០ ម៉ែត្រ
លោតធ្វើរនាំងបានកម្ពស់ ៣,៤៦ ម៉ែត្រ
គេលេងឱ្យក្លឹបបាល់ទះ LUK Lublin នៅលីគប្រទេសប៉ូឡូញ និងទទួលបានប្រាក់ខែប្រចាំឆ្នាំ ១ ៤០០ ០០០ដុល្លារអាមេរិក។
កីឡាករគុយបា Wilfredo León
ទី២៖ កីឡាករបារាំង Earvin N’Gapeth
តួនាទី Outside hitter
កើតនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩១ (៣៣)
កម្ពស់ ១,៩៤ម៉ែត្រ
ទម្ងន់ ៩៤គីឡូក្រាម
លោតគប់បានកម្ពស់ ៣,៥៨ ម៉ែត្រ
លោតធ្វើរនាំងបានកម្ពស់ ៣,២៧ ម៉ែត្រ
គេលេងឱ្យក្លឹបបាល់ទះ Halkbank នៅលីគប្រទេសទួគី និងទទួលបានប្រាក់ខែប្រចាំឆ្នាំ ១ ៣៥០ ០០០ដុល្លារអាមេរិក។
កីឡាករបារាំង Earvin N’Gapeth
ទី៣៖ កីឡាករប៉ូឡូញ Bartosz Kamil Kurek
តួនាទី Opposite / Outside hitter
កើតនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៨៨ (៣៦)
កម្ពស់ ២,០៥ម៉ែត្រ
ទម្ងន់ ១០៥គីឡូក្រាម
លោតគប់បានកម្ពស់ ៣,៧០ ម៉ែត្រ
លោតធ្វើរនាំងបានកម្ពស់ ៣,៤០ ម៉ែត្រ
គេលេងឱ្យក្លឹបបាល់ទះ ZAKSA Kędzierzyn-Koźle នៅលីគប្រទេសប៉ូឡូញ និងទទួលបានប្រាក់ខែប្រចាំឆ្នាំ ១ ១០០ ០០០ដុល្លារអាមេរិក។
កីឡាករប៉ូឡូញ Bartosz Kamil Kurek
ទី៤៖ កីឡាករគុយបា Robertlandy Simón
តួនាទី Middle blocker
កើតនៅថ្ងៃទី១១ ខែកក្ដដា នាំ១៩៨៧ (៣៧)
កម្ពស់ ២,០៨ម៉ែត្រ
ទម្ងន់ ១១៤គីឡូក្រាម
លោតគប់បានកម្ពស់ ៣,៨៩ ម៉ែត្រ
លោតធ្វើរនាំងបានកម្ពស់ ៣,៦២ ម៉ែត្រ
គេលេងឱ្យក្លឹបបាល់ទះ Gas Sales Piacenza នៅលីគប្រទេសអ៊ីតាលី និងទទួលបានប្រាក់ខែប្រចាំឆ្នាំ ៩៦៧ ០០០ដុល្លារអាមេរិក។
កីឡាករគុយបា Robertlandy Simón
ទី៥៖ កីឡាកររុស្ស៊ី Dmitry Muserskiy
តួនាទី Middle blocker / Opposite
កើតនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៨៨ (៣៦)
កម្ពស់ ២,១៨ម៉ែត្រ
ទម្ងន់ ១០៥គីឡូក្រាម
លោតគប់បានកម្ពស់ ៣,៧៥ ម៉ែត្រ
លោតធ្វើរនាំងបានកម្ពស់ ៣,៦៥ ម៉ែត្រ
គេលេងឱ្យក្លឹបបាល់ទះ Suntory Sunbirds នៅលីគប្រទេសជប៉ុន និងទទួលបានប្រាក់ខែប្រចាំឆ្នាំ ៩៥០ ០០០ដុល្លារអាមេរិក៕