ភ្នំពេញ៖ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានក្លាយជា ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា អាណត្តិទី៩ ឆ្នាំ២០២៤-២០២៨ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីសហព័ន្ធបានធ្វើមហាសន្តិបាតបញ្ចប់អាណត្តិចាស់របស់ខ្លួន នៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជនក្នុងពហុកីឡដ្ឋានជាតិ។
សម្រាប់អាណត្តិទី៨ ឆ្នាំ២០២៤-២០២៨ មានសមាជិកចំនួន ២១រូប រួមមានលោកបណ្ឌិត ស៊ាន បូរ៉ាត ជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា លោក អ៊ុក សិទ្ធិជាតិ លោក ឈី សម្បតិ្ត លោក វ៉ាត់ ចំរើន លោក ខេស៊ី បាណេត លោក គឹម រ័ត្នណារិន លោកបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ លោក ប៉ុន សុខ លោក យិត ភីរៈ លោក ដួង មាសចំរើន លោកស្រី អ៊ុយ ច័ន្ទធីរ៉ាត់ អគ្គហេរញ្ញឹក លោក ហ៊ូ ចៀនហៃ លោក កៅ ហ្វុង លោក ប៉ែន វុទ្ធី កញ្ញា កែវ មនោរម្យ លោក គួច ខេម៉ារុន លោក អ៊ីត ហាហ្វីស លោក ហែម ស៊ីណារ៉េត លោក ជួន សុខវ៉ាន់ឌី លោក ពៅ វណ្ណា និងលោក ណុប ណាប ជាសមាជិក។

លោកបណ្ឌិត ស៊ាន បូរ៉ាត បានមានប្រសាសន៍ថា លោកសូមវាយតម្លៃខ្ពស់ និងសរសើរ ចំពោះសហព័ន្ធកីឡាបាល់បោះកម្ពុជា ក្នុងការអភិឌ្ឍន កីឡាប្រភេទនេះនៅកម្ពុជា លោកបានជំរុញឲ្យបានខ្លាំងក្លាជាងនេះទៅទៀត ដើម្បីលត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា បាល់បោះកម្រិតអន្តរជាតិ ។ ចំពោះសហព័ន្ធ កីឡាបាល់បោះកម្ពុជាខិតខំប្រឹងប្រែងដើម្បីឲ្យវិស័យបាល់បោះមានការរីកចម្រើនយើងបន្តការ ហ្វឹកហាត់ជាប្រចាំទំាងផ្នែកចំណេះដឹង បច្ចេកទេស និងជំនាញ ។



លោកប្រធានបន្តថា កីឡាបាល់បោះជាប្រភេទកីឡា ជាក្រុមយើងត្រូវការវិន័យ និងសាមគ្គីភាពជាធ្នុងមួយ ដ៏រឹងមាំក្នុងក្រុម ទើបធ្វើឲ្យយើង ទទួលជោគជ័យរាល់ការ ប្រកួតនានាទំាងជាតិ និងអន្តរជាតិ ។សហព័ន្ធ នឹងត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2025 លើកទី៣៣ នៅប្រទេសថៃ និងការប្រកួតកមិ្រតអន្តរជាតិ នានាពេលខាងមុខនេះ៕
ដោយ៖លី ភីលីព
