កីឡា

Arsenal ដាក់បង្ហាញតម្លៃខ្លួន ខ្សែការពារ Takehiro ខណៈដែលក្លឹបនៅលីគ អ៊ីតាលី កំពុងចាប់អារម្មណ៍

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ ខ្សែការពារជនជាតិជប៉ុន Takehiro Tomiyasu ត្រូវបានគេដឹងថា កំពុងក្លាយជាចំណាប់ អារម្មណ៍ទាក់ទាញពីក្លឹបធំៗ ជាច្រើនអឺរ៉ុបបូករួម ទាំងអ៊ីតាលីផងដែរ។

បច្ចុប្បន្ន Arsenal បានដាក់តម្លៃខ្លួនរបស់កីឡាករ ខ្សែការពាររូបនេះ ហើយជាលទ្ធផលក្លឹបធំៗ នៅអ៊ីតាលីដែលមានដូចជា Napoli, Juventus និង Inter Milan ផងកំពុងសុំធ្វើការចរចាកុងត្រា ។

ប្រភពដដែលបានឲ្យដឹងទៀត ដែរថាកាំភ្លើងធំ Arsenal អាចនឹងដាក់លក់ កីឡាកររូបនេះ ក្នុងតម្លៃប្រមាណ ជា២០លានអឺរ៉ូ ឬប្រមាណជាជិត១៧លានផោន ខណៈដែលបច្ចុប្បន្នកីឡាករ នៅបន្តរងរបួសក្បាលជង្គង់នៅឡើយ និងមិនទាន់បានវិលត្រឡប់ មកហ្វឹកហាត់ បាននៅឡើយនោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top