កីឡា

Arsenal ប្រហែសនាទី ចុងក្រោយ៩០ បូក៨ ធ្វើឲ្យលទ្ធផល បានត្រឹមស្មើ Man City

AFP

ក្នុងការប្រកួតដ៏ស្វិតស្វាញ យប់មិញរវាងក្រុមខ្លាំង ទាំងពីរ Man City និង Arsenal នោះម្ចាស់ផ្ទះ Man City ហាក់ដូចជា អាចធ្វើអ្វីក្រុមភ្ញៀវ បានស្រួលៗឡើយ ហើយថែមទាំងស្ទើរ តែបរាជ័យ ជាលើកដំបូង ក្នុងការប្រកួត ក្នុងលីគទៀតផង។

គ្រាប់បាល់ដំបូងថ្វីត្បិត តែរកបានដោយកីឡាករ Haaland ក៏ពិតមែនតាំងតែពីនាទីទី៩ ប៉ុន្តែប៉ុន្មាននាទីក្រោយមកក្រុមភ្ញៀវ Arsenal បានតាមស្មើវិញ បានដោយកីឡាករ Calafori នៅនាទីទី២២។

ចុងបញ្ចប់នៃការប្រកួតតង់ទី១ ក្រុមភ្ញៀវបានបុកបន្ថែមបាន១គ្រាប់ទៀត ដែលជាការតែតបាល់បញ្ចូលទី យ៉ាងអស្ចារ្យ ដោយកីឡាករខ្សែការពារ Gabriel នៅនាទីទី៤៥បូក១ ។

Arsenal បានបន្តនាំមុខហើយសង្ឃឹមថា អាចយកបាន៣ពិន្ទុទៅហើយ នៅក្នុងការប្រកួតនេះ ប៉ុន្តែរហូតដល់នាទីទី៩០ បូក៨ទៅហើយក្រុមម្ចាស់ផ្ទះបានសម្រេច តាមគ្រាប់បាល់មកវិញ ដោយកីឡាករ Stones ធ្វើឲ្យលទ្ធផលបានត្រឹម២ស្មើ។

Man City បន្តនាំមុខគេក្នុងកំពូល តារាងដោយមិនទាន់ស្គាល់ ពាក្យថាចាញ់នៅឡើយមាន១៣ពិន្ទុខណៈដែល Arsenal មាន១១ពិន្ទុឈរនៅលេខរៀងទី៤នៅឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top