អ្នកចាត់ការរបស់ Barcelona លោក Hansi Flick បានលើកឡើងថា លោកពិតជាមានមោទកភាពណាស់ សម្រាប់កូនក្រុមរបស់ខ្លួន ដែលបានបង្ហាញរបៀបនៃការលេងធ្វើឲ្យលោក និងអ្នកគាំទ្រមានភាពសប្បាយចិត្ត ជាមួយលទ្ធផលយកឈ្នះទៅលើក្រុម Villareal ៥-១ នៅក្រៅដី។

គិតមកដល់ពេលគឺ៦សប្ដាហ៍ហើយ ក្នុងក្របខណ្ឌ La Liga ហើយ Barcelana នៅបន្តរក្សាកំណត់ត្រាឈ្នះទាំង៦ប្រកួតក្នុងចំណោម៦ប្រកួតចាប់ផ្ដើមរបស់ពួកគេ ។

«…ខ្ញុំពិតជាមានមោទកភាពណាស់សម្រាប់ក្រុមរបស់ ខ្ញុំដែលលេងបានយ៉ាងល្អក្នុងការប្រកួតកន្លងមកនេះ។ ពួកគេបានធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍សប្បាយចិត្ត និងរីករាយជាមួយការលេងពោរពេញដោយឆន្ទៈ។ ខ្ញុំរីករាយព្រោះខ្ញុំមើលឃើញថាក្រុមទាំងមូលប្រឹងប្រែងលេង និងមានការប្រុងប្រយ័ត្នគ្រប់ពេលស្ទើរតែពេញ៩០នាទីមិនថានៅតំបន់ប្រយុទ្ធ ឬក៏ការពារនោះទេ»នេះជាការលើកឡើងរបស់លោក Hansi Flick ។
សូមបញ្ជាក់ថា រដូវកាលនេះ Barcelona បង្ហាញមកហាក់មានភាពស៊ីចង្វាក់គ្នាខ្លាំងមែនទែន ដ្បិតតែចាញ់១ Monaco ២-១ ក្នុងការប្រកួតនៅ UEFA Champions League ក៏ពិតមែន ប៉ុន្តែការប្រកួតនោះអ្នកគាំទ្រ របស់គេមិនបន្ទោសក្រុមឡើយ ព្រោះគេដឹងថាកីឡាកររបស់ Barca មានកាតក្រហមម្នាក់៕
