កីឡា

លោក Erik ten Hag មានទំនុកចិត្តថាតំណែងរបស់គាត់ នៅតែសុវត្ថិភាពទោះបីមានព័ត៌មាន នៃការបណ្តេញចេញក្តី

afp

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាអនាគតរបស់គ្រូបង្វឹកលោក Erik ten Hag ជាមួយនឹងក្លឹបបិសាចក្រហម Man UTD ហាក់ដូចជាមានភាពស្រពិចស្រពិល ឡើងហើយបន្ទាប់ពីការបរាជ័យជាបន្តបន្ទាប់ក្នុងការដឹកនាំក្រុម។

មកទល់បច្ចុប្បន្ន Man UTD មានទំរង់លេងធ្លាក់ចុះខ្លាំងមែនទែនជាពិសេសរដូវកាលថ្មីនេះដោយអាចទទួលបានជ័យជំនះត្រឹមតែ៣ដងប៉ុណ្ណោះក្នុងការប្រកួតទាំង ១១ លើកនៅគ្រប់ពានរង្វាន់ទាំងអស់ដោយក្នុងនោះមានមួយប្រកួតឈ្នះលើក្រុមមកពី League One ក្នុងពានរង្វាន់ Carabao Cup។

យ៉ាងណាក្តីតំណែងរបស់លោក ten Hag ដែលទើបតែបានបន្តកុងត្រាថ្មីរយៈពេល ២ ឆ្នាំកាលពីដើមឆ្នាំកន្លងមកនេះត្រូវបានគ្រូបង្វឹករូបនេះផ្ទាល់នៅតែមានទំនុកចិត្តថានឹងមិនបាត់បង់នោះទេ។

ការពិភាក្សាគ្នារវាងគណៈគ្រប់គ្រងក្លឹបត្រូវបានធ្វើឡើងដោយក្នុងនោះមានទាំងវត្តមានរបស់ប្រធានក្លឹបលោក Sir Jim Ratchliffe ថែមទៀតផងដើម្បីសម្រេចចិត្តចុងក្រោយទៅលើអនាគតរបស់លោក Erik ten Hag៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top