កីឡា

Man City ត្រៀមលុយ ៦០លានផោន ដើម្បីចរចាកីឡាករគោលដៅរបស់ Liverpool ម្នាក់កំពុងលេងនៅ Real Sociedad

afp

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបមេឃខៀវ Man City ត្រូវបានគេជឿជាក់ថាកំពុងធ្វើការពិចារណា ក្នុងការផ្តល់លក្ខខណ្ឌបន្ថែមពីលើខ្ទង់ចំណាយតម្លៃខ្លួនប្រមាណជា ៦០លានផោន ធ្វើយ៉ាងណាអាចចរចានាំយកកីឡាករខ្លាំងម្នាក់ ដែលកំពុងលេងនៅអេស្បាញ។

កីឡាករ Martin Zubimendi បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Real Sociedad និងកំពុងទាក់ចិត្តក្លឹបហង្សក្រហម Liverpool យ៉ាងខ្លាំងប៉ុន្តែជឿជាក់ថា Man City នឹងមិនទុកឲ្យឳកាសនេះរំលងហួសទៅឡើយ។

កីឡាកររូបនេះលេងក្នុងតំណែងបម្រើការពារដែលជាតំណែងមួយ Man City កំពុងត្រូវការកម្លាំងបន្ថែមយ៉ាងខ្លាំងហើយចំពេលដែលកីឡាករផ្ទាល់ក៏មិនទាន់សម្រេចចិត្តបន្តកុងត្រាជាមួយនឹងក្លឹប Real Sociedad នៅឡើយដែរក្នុងពេលដែលគាត់មានវ័យទើបតែ ២៥ ឆ្នាំនៅឡើយនោះ។

ទោះបីជាយ៉ាងណាក្តីគេសង្កេតឃើញថាតំណែងនេះ បច្ចុប្បន្នមានកីឡាករសំខាន់ៗមួយចំនួនរួចមកហើយ ដែលកំពុងបំពេញការងារបានយ៉ាងល្អដូចជា Rodir, Kovacic និង Lewis ជាដើមប៉ុន្តែពួកគេក៏កំពុងមានព័ត៌មានចចាមអារ៉ាមថា នឹងអាចចាកចេញពីក្លឹបផងដែរនៅពេលខាងមុខ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top