យោងតាមការចេញផ្សាយរបស់ The Goal បានសរសេរថា កីឡាករខ្សែប្រយុទ្ធអង់គ្លេស Jack Grealish បានចេញមកធ្វើការ និយាយបែបលេងសើច ថាគ្រូបង្វឹកជម្រើសជាតិអង់គ្លេសថ្មី លោក Lee Carsley នឹងពិបាកគេង យប់ជាងគាត់ទៅទៀតខណៈដែលបច្ចុប្បន្ន Grealish ទើបតែក្លាយជាទៅឪពុកគេជា លើកដំបូងនោះ ។
Grealish ទើបតែបាបស្វាគមន៍ វត្តមាន កូនជាលើកដំបូង ជាមួយនឹងមិត្តស្រី ប៉ុន្តែកីឡាកររូបនេះបានថ្លែងប្រាប់ អ្នកកាសែតថា នេះ មិនមែនជាការងារលំបាកនោះទេ ប៉ុន្តែជាក់ស្តែងការងារថ្មីរបស់គ្រូបង្វឹកលោក Lee Carsley នោះទេដែលលំបាកក្នុង ការទទួលទានដំណេក ជាងគាត់ទៅទៀត។
Grealish បាននិយាយថាលោក Lee នឹងជួបការលំបាក ក្នុងការជ្រើសរើស ឈុតដំបូង របស់ជម្រើសជាតិ អង់គ្លេស នៅក្នុងបញ្ជីជម្រើសជាតិ ព្រមទាំងបញ្ហាផ្សេងទៀត នៅពេលដែលមានការប្រកួត ដូចជាលទ្ធផលនិងការ រៀបចំក្រុមជាដើម៕
ប្រែសម្រួល៖ស៊ុនលី