The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Paul Pogba ដែលកំពុងទទួលរងទណ្ឌកម្មនោះ ប្រហែលជាអាចសម្រាលទោស ហើយនឹងវិលត្រឡប់មកជួបជុំលេង បាល់ទាត់អាជីពជាមួយនឹង អតីតមិត្តរួមក្រុម Mason Greenwood វិញ ហើយនៅក្លឹបបារាំង Marseille។
ការលើកឡើងនេះធ្វើដោយអតីតមិត្តរួម ក្លឹបបិសាចក្រហម Man UTD ម្នាក់ទៀតគឺលោក Patrice Evra ដែលជឿជាក់ថាការវិលត្រឡប់ជួបជុំគ្នានេះ គឺអាចធ្វើទៅរួចខណៈដែលកុងត្រារបស់ Pogba ជាមួយនឹង Juventus បច្ចុប្បន្នក៏ប្រហែលជានឹងត្រូវលប់ចោលទៅហើយដែរ។
រំលឹកដែរថា Pogba បានទទួលរងទណ្ឌកម្ម មិនឲ្យពាក់ព័ន្ធទៅនឹងបាល់ទាត់ រហូតទៅដល់៤ឆ្នាំ ប៉ុន្តែក្រោយមកត្រូវ បានកាត់បន្ថយមកត្រឹមតែ១៨ខែវិញ ដែលមានន័យថាគាត់អាចនឹង វិលត្រឡប់មកលេងបាល់អាជីពវិញ យ៉ាងហោចណា់ស នៅខែមិនាឆ្នាំ២០២៥ខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី