អ្នកចាត់ការថ្មីរបស់ Barcelona លោក Hansi Flick ត្រូវបានយុវជនវ័យក្មេង Lamine Yamal សរសើរការដឹកនាំរបស់លោកល្អ ហើយកីឡាករទាំងអស់កំពុង តែពេញចិត្តពីរបៀបដឹកនាំថាល្អ។
Lamine Yamal យើងកំពុងតែរីករាយ ចំពោះអ្វីដែលយើងកំពុង តែមានក្នុងរដូវកាលនេះ ។ ពួកយើងពិតជារីករាយខ្លាំងមែនទែនជាមួយរបៀបនៃការលេងរបស់ Flick ។ ពេលខ្លះបាល់ទាត់យើងត្រូវការវាជាចាំបាច់ ទាំងការបញ្ចប់ទី និង ការដេញតាមយកបាល់ពីដៃគូជាដើម ដើម្បីស្វែងរកជ័យជម្នះ ណាមួយជួនក្រុមត្រឡប់មកវិញ ។ យើងក៏អាចគ្រប់គ្រងការប្រកួតផងដែរពេលខ្លះនេះ ហើយជាអ្វីដែលយើងកំពុងតែមាន»។

«Flick គឺជាអ្នកចាត់ការម្នាក់ដែលបានកែប្រែយើងគ្រប់គ្នា ឲ្យឆ្ពោះទៅរកភាពជោគជ័យ និងបានបង្កើតឱកាសឲ្យយើងគ្រប់គ្នា។ បើទោះបីជាយើងស្ថិតក្នុងកាលៈទេសៈណាក៏ដោយ» ។
គួរបញ្ជាក់ថា បច្ចុប្បន្ន Barcelona កំពុងតែកាន់កាប់កំពូលតារាង La Liga ដោយមាន ២៤ ពិន្ទុក្នុងចំណោម៩ប្រកួត ខណៈការដឹកនាំនៅ UEFA Champions League ពួកគេឈ្នះ១ និងចាញ់១ផងដែរ៕
