កីឡា

ប្រទេសជប៉ុន នៅតែល្អឥតខ្ចោះ សម្រាប់ការប្រកួតជម្រុះ World Cup 2026 ក្នុងជុំទី៣ 

AFP

ឌូបៃ ៖ ប្រទេសជប៉ុន បានរក្សាកំណត់ត្រា ១០០ ភាគរយ របស់ពួកគេ សម្រាប់ការប្រកួតជុំទី៣ នៃវគ្គជម្រុះ សម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ កម្រិតពិភពលោក “World Cup ឆ្នាំ 2026” ដោយទទួលបានជ័យជម្នះ ២-០ លើក្រុមអារ៉ាប៊ីសាអូឌីតនៅទីក្រុង Jeddah កាលពីថ្ងៃព្រហស្បតិ៍ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

ក្រុមលំដាប់កំពូលរបស់អាស៊ី បាននាំមុខមុននៅ ១៤ នាទីនៅចំពោះមុខអ្នកគាំទ្រជាង ៥៦,០០០ នៅ King Abdullah Sports City នៅពេលខ្សែបម្រើ កណ្តាលរបស់ Crystal Palace កីឡាករ Daichi Kamada បានបញ្ចប់ការស៊ុតបាល់ បញ្ចូលទីយ៉ាងប្រកៀក បន្ទាប់ពីការងារដ៏ល្អពីកីឡាករ Kaoru Mitoma របស់ Brighton ។

បន្ទាប់មក ប្រកួតបាន ៨ នាទី កីឡាករបម្រុង Koki Ogawa របស់ជប៉ុនបានតែតបាល់បញ្ចូលទីដោយបាល់ជ្រុង។ ជ័យជម្នះនេះជួយជប៉ុនដែលបានឆ្លងផុតវគ្គផ្ដាច់ព្រ័ត្រ World Cup ៧ លើកកន្លង ទទួលបាន ៩ ពិន្ទុសម្រាប់ ៣ ប្រកួតក្នុងពូល C។

ក្រុម Socceroos បានមកពីក្រោយ ដោយយកឈ្នះចិន ៣-១ ហើយបានរស់ឡើងវិញ សម្រាប់វគ្គជម្រុះរបស់ពួកគេ ដើម្បីធានាបាននូវរជ្ជកាលរបស់លោក Tony Popovic ជាគ្រូបង្វឹក ចាប់ផ្តើម ទទួលជ័យជម្នះ ។ អូស្ត្រាលីបានឡើង ពីលើបារ៉ែន ស្ថិតនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូលដោយមាន គ្រាប់បាល់ខុសពីគ្នា បន្ទាប់ពីក្រុមម្ចាស់ជើងឯក Gulf Cup  2019 ត្រូវបានក្រុមឥណ្ឌូណេស៊ីបានត្រឹមស្មើ ២-២ នៅផ្ទះ ។

មានតែក្រុមកំពូល ២ ក្រុមក្នុងក្រុមចំនួន ៦ ប៉ុណ្ណោះអាចឆ្លងផុត ដោយផ្ទាល់ទៅកាន់ ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ គឺប្រទេសដែលមានចំណាត់ថ្នាក់លេខ ៣ និងទី ៤ នឹងត្រូវប្រឈមមុខ នឹងវគ្គជម្រុះផ្សេងទៀត ។

ចំណែកពូល B កូរ៉េខាងត្បូងនៅរក្សា ជ័យជន្នះដដែល ទោះបីអវត្តមានប្រធានក្រុម និងកំពូលតារា Son Heung-min ខណៈពួកគេបានឈ្នះ ២-០ ទល់នឹងហ្សក ដានីក្នុងទីក្រុង Amman ដើម្បីរក្សាការចាប់ផ្តើមមិន ស្គាល់ចាញ់របស់ពួកគេក្នុងជុំទី៣ ៕

Most Popular

To Top