កីឡា

Ian Wright និង Roy Keane មិននឹកស្មាន Liverpool ទុកឲ្យកុងត្រា Arnold ដល់ដំណាក់កាលអាក្រក់

afp

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាអ្នកវិភាគបាល់ទាត់និងជាវិរៈបុរសបាល់ទាត់ល្បីល្បាញ ២ រូបគឺលោក Ian Wright និងលោក Roy Keane បានធ្វើការលើកឡើងទាំងគួរភ្ញាក់ផ្អើលថាពួកគេស្ទើរតែមិនជឿជាថាក្លឹប Liverpool បានទុកដាក់កុងត្រារបស់កីឡាករ Trent Alexander Arnold ដល់ដំណាក់កាលមួយស្ទើរតែមិនអាចស្រោចស្រង់បាន។

ខណៈដែលមានព័ត៌មានអំពីទំនាក់ទំនងជាមួយនឹងក្លឹប Real Madrid នោះបច្ចុប្បន្នកុងត្រារបស់កីឡាករខ្សែការពារស្លាប ដ៏ជំនាញរូបនេះមិនត្រូវបានបន្តឡើយហើយនឹងត្រូវផុតកំណត់សុពលភាពនៅខែមករា ខាងមុខទៅហើយដែលមានន័យថាគាត់អាចចាប់ផ្តើមពិភាក្សាកុងត្រាជាមួយនឹងក្លឹបផ្សេងរួចទៅហើយនៅពេលនេះ។

បុរសទាំងពីរបានលើកឡើងទៀតថា Arnold នៅទីនេះបានជួយក្លឹបលើកពានគ្រប់ប្រភេទអស់ហើយ និងថែមទាំងមានឈ្មោះជាកីឡាករដែលមានភាពស្មោះត្រង់បំផុតជាមួយនឹងក្លឹបផងដែរ ក្នុងការប្រកួតសរុបប្រមាណជា ៣០០មកហើយ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top