ទួរគី៖ អាជ្ញាកណ្តាលស្ត្រីជនជាតិទួរគី នាង Elif Karaarslan ត្រូវបានហាមប្រាមមិនឲ្យលេងកីឡាបាល់ទាត់ និងធ្វើអាជ្ញាកណ្តាលអស់មួយជីវិត បន្ទាប់ពីនាងត្រូវបានគេចោទប្រកាន់ថា បានបង្ហាញ វីដេអូសិចជាមួយអ្នកសង្កេតការណ៍អាជ្ញាកណ្តាល លោក Orhan Erdemir ដែលមានអាយុ ៦១ ឆ្នាំ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
The Sun បានរាយការណ៍ថា នាង Karaarslan អាយុ ២៤ឆ្នាំរូបនេះ ត្រូវបានសហព័ន្ធបាល់ទាត់ទួរគី (TFF) ចេញបម្រាមបន្ទាប់ពីនាងត្រូវបានគេរាយការណ៍ថា បានរួមភេទជាមួយលោក Erdermir អាយុ ៦១ឆ្នាំ ដោយបានបង្ហាញសកម្មភាពក្នុងវីដេអូមួយ។ TFF ក៏បានដាក់ទណ្ឌកម្មដូចគ្នាទៅលើលើ Erdermir អតីតមន្ត្រី FIFA។
នាង Karaarslan ដែលមានអ្នកតាមដាន ៤០៤,០០០នាក់នៅលើ Instagram បានបដិសេធថា នាងមិនមែនជាមនុស្សនៅក្នុងវីដេអូសិចដែលលេចធ្លាយ ហើយនាងមានបំណងប្តឹងឧទ្ធរណ៍។ នាងបានសរសេរនៅលើ Instagram ថា ខ្ញុំនឹងមានផ្លូវដ៏វែងឆ្ងាយនៅខាងមុខដោយស្របច្បាប់ ប៉ុន្តែនឹងយកឈ្នះដោយវិធីដ៏រឹងមាំបំផុត។
នាងបានបន្តថា ខ្ញុំទន្ទឹងរង់ចាំការគាំទ្រ និងសេចក្តីស្រឡាញ់ពេញទំហឹងរបស់អ្នកក្នុងដំណើរការនេះ ហើយការយំ ការស្រែក និងការសោកសៅមិនមែនជាអ្វីដែលខ្ញុំនឹងធ្វើនោះទេ នោះមិនមែនជាខ្ញុំទេ។ ខ្ញុំនឹងឈរដោយបុព្វហេតុរបស់ខ្ញុំរហូតដល់ទីបញ្ចប់ ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនដែលកំពុងរងគ្រោះថ្នាក់ ខ្ញុំសង្ឃឹមថា ខ្ញុំជាមនុស្សចុងក្រោយ ។
មុនពេលក្លាយជាអាជ្ញាកណ្តាលនាង Karaarslan លេងឲ្យក្លិបបាល់ទាត់ Besiktas ទោះយ៉ាងណាក៏ដោយ ការរងរបួសបានបង្ខំឲ្យនាងចូលនិវត្តន៍។
ចំណែកលោគ Erdemir បាននិយាយថា វីដេអូនេះត្រូវបានផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតពីលោក ហើយបានសារភាពថា អាជីពរបស់លោកបានចប់ហើយ។
The Sun បានដកស្រង់សម្ដីលោកថា កិត្តិយសរបស់ខ្ញុំក្នុងគ្រួសាររបស់ខ្ញុំ បានស្ថិតនៅក្នុងរង្វង់សង្គមរបស់ខ្ញុំ និងសហគមន៍អាជ្ញាកណ្តាលត្រូវបានបំផ្លាញចោល។ បន្ថែមពីលើការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ខ្ញុំ ការខូចខាតផ្លូវចិត្តដែលខ្ញុំបានទទួលរងគឺមិនអាចពិពណ៌នាបាន ។
លោក Erdemir ជាអាជ្ញាកណ្តាលរបស់ FIFA ចន្លោះឆ្នាំ១៩៩៩ និង ២០០២។ លោកក៏បានទទួលបន្ទុកការប្រកួតនៃការប្រកួត Super Lig របស់ប្រទេសទួរគី មុនពេលក្លាយជាអ្នកសង្កេតការណ៍របស់អាជ្ញាកណ្តាលរបស់លោក៕